វៀតណាមរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសុភមង្គលអន្តរជាតិនៅ អ.ស.ប.


វៀតណាមរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសុភមង្គលអន្តរជាតិនៅ អ.ស.ប.  - ảnh 1
វៀតណាមរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសុភមង្គលអន្តរជាតិនៅ អ.ស.ប. (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិនា នៅទីស្នាក់ការរបស់ អ.ស.ប. វៀតណាមបាន
សហការជាមួយប្រទេស Sao Tome and Principe និង Palau បានរៀបចំពិធីរំ
លឹកខួបទិវាសុភមង្គលអន្តរជាតិ។ ប្រធានបទនៃពិធីរំលឹកខួបលើកនេះគឺ
 «សុភមង្គលក្នុងរបៀបវារៈរបស់ អ.ស.ប. ឆ្នាំ ២០៣០៖ ឆ្ពោះទៅទស្សនៈវិស័យ
អភិវឌ្ឍន៍និរន្តភាពសំរាប់មនុស្សលោកនិងផែនដី»។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ
 ទូតវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បានសង្កត់
 ធ្ងន់ថា៖ របៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តភាពគឺជាទិសដៅដើម្បី​
កសាងពិភពលោកល្អស្អាតនិងសុភមង្គលថែមទៀតដើម្បីប្រជាជនលើពិភព
លោកទាំងមូលសុទ្ធតែរស់នៅក្នុងសន្តិភាពសម្បូរធូធារសមភាពនិងសម្រប
សម្រួលជាមួយបរិស្ថាន។ ឯកអគ្គរដ្ឋទូតវៀតណាមអំពាវនាវឲ្យសហគមន៍អន្តរ
ជាតិរួមដៃកសាងគ្រិះស្ថានសុភមង្គលសំរាប់ប្រជាពលរដ្ឋទាំងមូលតាមរយៈ
ការ អនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តភាពដើម្បី
កាត់ បន្ថយភាពក្រីក្រជំរុញសន្តិភាពយុត្តិធម៌សមភាពសង្គមនិងការពារ
បរិស្ថាន។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអះអាងថា៖ រដ្ឋនិងប្រជា
ពលរដ្ឋ វៀតណាមជានិច្ចកាលខំប្រឹងប្រែងដើម្បីឯករាជ-សេរីភាព-សុភមង្គល
 និងជីវភាព រស់នៅល្អស្អាតរបស់ប្រជាពលរដ្ឋគឺជាគោលដៅខ្ពស់ជាងគេនៃ
យុទ្ធនាការគោល នយោបាយរបស់វៀតណាម។ វៀតណាមសន្យាអនុវត្ត
របៀបវារៈឆ្នាំ ២០៣០ របស់ អ.ស.ប. ប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ