វៀតណាមរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា
(VOVWORLD) - អបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា និងជួយជ្រោមជ្រែងសប្តាហ៍អាវផាយវៀតណាម ដែលរៀបចំឡើងដោយសហភាពនារីវៀតណាម នាប៉ុន្មានថ្ងៃនេះ កន្លែងជាច្រើននៅទូទាំងប្រទេស ចាប់ពីស្ថាប័នរដ្ឋ សាលារៀន និងតាមដងវិថីគឺតែងតែមានវត្តមាននារីស្លៀកពាក់អាវផាយដ៏ស្រស់ស្អាត។
សកម្មភាពបីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា |
អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នាព្រឹកថ្ងៃទី ៨ មីនា នៅទីស្នាក់ការក្រសួងការពារជាតិ គណៈកម្មការស្ត្រីកងទ័ពបានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាប្រពៃណីស្ត្រីកងទ័ព គណៈកម្មការស្ត្រីកងទ័ព និងពិធីទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រីវរសេនីយ៍ឯក Phung Thi Phu ប្រធានគណៈកម្មការស្ត្រីកងទ័ពបានសង្កត់ធ្ងន់ថា៖ ក្នុងដំណាក់កាលកសាង និងការពារមាតុភូមិ និងដំណើរការផ្លាស់ប្តូរថ្មីនាពេលបច្ចុប្បន្នឲ្យមានកងកម្លាំងស្ត្រីក្នុងជួរកងទ័ពតែងតែត្រូវបានពង្រឹង អភិវឌ្ឍន៍; ទោះបីស្ថិតក្នុងតួនាទីណាក៏ដោយ ស្ត្រីកងទ័ពជានិច្ចកាលពង្រីកប្រពៃណី "វីរៈភាព អង់អាចក្លាហាន ស្មោះត្រង់ មានទំនួលខុសត្រូវ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរថ្មី ស្ត្រីកងទ័ពបានចូលរួមសកម្មភាពយោធា ការពារជាតិស្ទើតែទាំងអស់ ក្នុងនោះមានវិស័យការងារដែលមានលក្ខណៈពិសេសដូចជា៖ ចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហ្វឹកហ្វឺន និងត្រៀមខ្លួនប្រយុទ្ធ ផលិតអាវុធ និងគ្រាប់រំសេវជាដើម។
អបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា និងជួយជ្រោមជ្រែងសប្តាហ៍អាវផាយវៀតណាម ដែលរៀបចំឡើងដោយសហភាពនារីវៀតណាម នាប៉ុន្មានថ្ងៃនេះ កន្លែងជាច្រើននៅទូទាំងប្រទេស ចាប់ពីស្ថាប័នរដ្ឋ សាលារៀន និងតាមដងវិថីគឺតែងតែមានវត្តមាននារីស្លៀកពាក់អាវផាយដ៏ស្រស់ស្អាត។
ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា នាថ្ងៃទី ៧ មីនា នៅទីក្រុងហាណូយ សារមន្ទីរនារីវៀតណាម សហការជាមួយវិចិត្រករជនជាតិអេស្ប៉ាញ Salvador Pérez Arroyo បានប្រារព្ធពិធីបើកការតាំងពិពណ៌សិល្បៈ “Lily ក្រីសុបិនរបស់នាង”ផងដែរ៕