វៀតណាមរួមវិភាគទានយ៉ាងសកម្មចូលក្នុងជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រី APEC
(VOV)_សន្និសីទថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទី១៩ វេទិកាសហប្រតិបត្តិការ
សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វីក ( APEC) ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយះពេល២ ថ្ងៃ គឺថ្ងៃទី២០ និងទី២១ មេសា នៅឥណ្ឌូនេស៊ី។ រដ្ឋមន្ត្រីក្រសួងឧស្សហ-ពាណិជ្ជ កម្មវៀតណាម លោក Vu Huy Hoang បានដឹកនាំគណះប្រតិភូវៀតណាមចូលរូម
សន្និសីទនេះ។ ដោយប្រធានបទ÷ លទ្ធភាពស្ដាឡើងវិញរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វីក÷កម្លាំងចលករសំរាប់កំណើនសេដ្ឋកិច្ចពិភពលោក។ ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានលៃទុកអាទិភាពជួរមុខចំនួន៥ និងក៏ជាគោលដៅសហប្រតិបត្តិការជាក់ស្ដែង ក្នុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន ក្នុងថានះជាប្រធាន APEC 2013 រួមមាន÷សម្រេច
បណ្ដាគោលដៅBogor រក្សារកំណើនចីរភាពនិងសមភាព ជំរុញការតភ្ជាប់តំបន់។
តាមនោះ សន្និសីទបានចេញសេចក្ដីថ្លែងការណ៍ ស្ដីពី÷ ការជួយជ្រោមជ្រែងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី តាមរយះសន្និសីទរដ្ឋមន្ត្រី WTO លើកទី ៩ នឹងប្រព្រឹត្តទៅនា
ខែធ្នូ ឆ្នាំ ២០១៣នៅឥណ្ឌូនេស៊ី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងឧស្សហ-ពាណិជ្ជ
កម្ម លោក Vu Huy Hoang បានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយ របស់
វៀតណាម ចំពោះ WTO និងប្តេជ្ញាចិត្តសម្រេចវង់ចរចារ Doha យ៉ាងឆាប់ៗ។ រដ្ឋមន្ត្រី
Vu Huy Hoang ក៏បានសង្កត់ធ្ងន់ទៅលើអាទិភាពរបស់វៀតណាមចំពោះបណ្ដាខ្លឹម
សារសហប្រតិបត្តិការរបស់ APEC ស្ដីពីខ្សែរតភ្ជាប់ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មតូចនិងមធ្យម បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នៅខាងក្រៅសន្និសីទ រដ្ឋ
មន្ត្រី Vu Huy Hoang ក៏មានជំនួបសន្ទនាទ្វេភាគី ជាមួយបណ្ដារដ្ឋមន្ត្រីនិងប្រធានគណះ ប្រតិភូ ចូលរួមសន្នសីទរដ្ឋមន្ត្រី APEC ដូចជា÷ អាមេរិក រុស្ស៊ី ចិន កាណាដា…ជាដើម៕
|
វៀតណាមរួមវិភាគទានយ៉ាងសកម្មចូលក្នុងជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រី APEC(http://radiovietnam.vn) |