វៀតណាមរួមវិភាគទានសកម្មក្នុងរបៀបវារៈរបស់អាស៊ាន


វៀតណាមរួមវិភាគទានសកម្មក្នុងរបៀបវារៈរបស់អាស៊ាន - ảnh 1
វៀតណាមរួមវិភាគទានសកម្មក្នុងរបៀបវារៈរបស់អាស៊ាន (Image: baotintuc.vn)

(VOVworld) – នៅសន្និសីទលើកនេះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានមានការរួមវិភាគទានដ៏សែនសំខាន់​ ចូល
ក្នុងបណ្ដាខ្លឹមសារពិភាគ្សារ។ លោកបានសង្កត់ធ្ងន់ថា៖ ការបង្កើតសហគមន៍
អាស៊ានគឺជាការផ្លាស់ប្តូរដែលមានចរិតលក្ខណៈយុទ្ធសាស្ត្រដែលបង្ហាញតម្រូវ
ការចាំបាច់របស់ការផ្សារភ្ជាប់អាស៊ាននិងតំបន់ឡើងកំរិតខ្ពស់ថែមទៀតសំដៅបំរើ
គោលដៅសន្តិភាពស្ថិរភាពអភិវឌ្ឍន៍និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នើរឲ្យប្រទេសអាស៊ាននិមួយៗ
វិនិយោគនិងពង្រីកប្រភពធនធានលើគ្រប់វិស័យក្នុងការអនុវត្តសកម្មភាពលើ
វិស័យសំខាន់ចំនួន ៣ គឺ៖ ផែនការមេស្តីពីការផ្សារភ្ជាប់អាស៊ាស (MPAC) ផែន
ការការផ្តើមគំនិត IAI (ដំណាក់កាលទី ២) ជាពិសេសក្នុងការដោះស្រាយជំលោះ
នៅសមុទ្រខាងកើត ទន្ទឹមនឹងនោះ ជំរុញសាមគ្គីភាពនិងឯកភាពអាស៊ាន ឲ្យ
បានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ