វៀតណាមរំលឹកខួបអនុស្សារវរីយ៍ទិវា Hemophilia ពិភពលោក ថ្ងៃទី ១៧ មេសា


វៀតណាមរំលឹកខួបអនុស្សារវរីយ៍ទិវា Hemophilia ពិភពលោក ថ្ងៃទី ១៧ មេសា - ảnh 1
វៀតណាមរំលឹកខួបអនុស្សារវរីយ៍ទិវា Hemophilia ពិភពលោក ថ្ងៃទី ១៧ មេសា (Image: VNA)

(VOVworld) -  នាថ្ងៃទី ១១ មេសា ពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍ទិវា Hemophilia
ពិភពលោក (ថ្ងៃទី ១៧ មេសា) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ សារនៃ
ទិវា Hemophilia ពិភពលោកឆ្នាំ ២០១៥​ គឺ “សូមបង្កើតគ្រួសារមួយដើម្បីជួយឧបត្ថម្ភ
អ្នកជំងឺ Hemophilia”។ Hemophilia គឺជាជំងឺឈាមក្រកកដែលអាចធ្វើឲ្យអ្នកជំងឺស្លាប់។
ប៉ុន្តែ ក្នុងករណីត្រូវបានពិនិត្យព្យាបាលត្រឹមត្រូវ​និងទាន់ពេលវេលាអ្នកជំងឺអាចព្យាបាល
បាន។ តាមរបាយការណ៍នាពេលថ្មីៗនេះបានឲ្យដឹងថា៖ នាបច្ចុប្បន្ន វៀតណាមមាន
អ្នកជំងឺឆ្លង Hemophilia ចំនួន ៦ ពាន់នាក់ ក្នុងនោះ ៤០% នៃអ្នកជំងឺត្រូវបានរកឃើញ
និងទទួលបានការព្យាបាល។ រួមជាមួយការអភិវឌ្ឍន៍នៃបណ្ដាមជ្ឈមណ្ឌលពិនិត្យ
ព្យាបាល Hemophilia ក្នុងទូទាំងប្រទេសវៀតណាម ជាពិសេសគឺមជ្ឈមណ្ឌល Hemophilia នៃវិទ្យាស្ថានឈាមសាស្ត្រ​និងបញ្ចូលឈាមមជ្ឈឹមទទួលបានការបោះជំហាន
ក្នុងការព្យាបាលជំងឺនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ