វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានតម្លៃអ៊ិនធឺរណែតទាបបំផុតនៅលើពិភពលោក
(VOVWORLD) - វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ នៅតំបន់អាស៊ី ហើយជាប់ថ្នាក់លេខ ១២ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ អំពីតម្លៃសេវាកម្មអ៊ីនធឺណិតថោក។
បញ្ជីឈ្មោះប្រទេសចំនួន ២០ ដែលមានតម្លៃអ៊ិនធឺរណែតទាបបំផុតនៅលើពិភពលោក (ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១២) (ប្រភព ictnews.vietnamnet.vn) |
Cable.co.uk ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សា និងប្រៀបធៀបសេវាកម្មទូរទស្សន៍ខ្សែកាបអ៊ិនធឺណិត និងសេវាកម្មទូរគមនាគមន៍ ដែលមានទីស្នាក់ការនៅទីក្រុង Lichfield (ចក្រភពអង់គ្លេស) បានធ្វើការសិក្សាស្រាវជ្រាវ និងប្រៀបធៀបអំពីតម្លៃប្រើប្រាស់សេវាកម្មអ៊ិនធឺណិតនៅប្រទេសចំនួន ២១១ និងតំបន់ជុំវិញពិភពលោក ដើម្បីស្វែងរក តើប្រទេសណាខ្លះដែលមានតម្លៃអ៊ិនធឺរណែតថ្លៃជាងគេនិងថោកជាងគេបំផុតនៅលើពិភពលោក។ ទិន្នន័យរបស់ Cable.co.uk ត្រូវបានប្រមូលពីអ្នកផ្តល់សេវាអ៊ិនធឺរណែតចំនួន ៣ ២៨៨ ក្នុងចន្លោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២០។
លទ្ធផលគឺ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ នៅតំបន់អាស៊ី ហើយជាប់ថ្នាក់លេខ ១២ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ អំពីតម្លៃសេវាកម្មអ៊ីនធឺណិតថោក។ ជាមធ្យម អ្នកប្រើប្រាស់អ៊ីនធឺណិតនៅ វៀតណាមនឹងចំណាយ ១១,២៧ ដុល្លារ (ស្មើនឹង ២៦០ ០០០ ដុង) សម្រាប់មួយខែដើម្បីប្រើប្រាស់អ៊ីនធឺណិតផងដែរ៕