វៀតណាមសន្យាបង្កើនតួនាទីរបស់ ECOSOC

(VOVworld) - សម័យពិភាគ្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) និងវេទិការនយោបាយជាន់ខ្ពស់អំពីការអភិវឌ្ឍន៍និរន្តភាពបាន ប្រព្រឹត្តទៅនាថ្ងៃទី៨
 កក្កដា នៅទីក្រុងញូវយ៉ករបស់អាមេរិក ក្រោមប្រធានបទ “រាល់បញ្ហាក្នុងដំណើរ
ការផ្ទេរប្ដូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ទៅជាគោលដៅអភិវឌ្ឍន៍
និរន្តភាព (SDGs)”។
វៀតណាមសន្យាបង្កើនតួនាទីរបស់ ECOSOC - ảnh 1
លោកស្រី Nguyen Phuong Nga ប្រធានប្រតិភូវៀតណាមប្រចាំនៅអ.ស.ប (រូបថត៖TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានប្រតិភូវៀតណាមប្រចាំនៅអ.ស.បឯកអគ្គរដ្ឋទូតលោក
ស្រី Nguyen Phuong Nga បានលើកឡើងសមិទ្ធិនានារបស់វៀតណាមក្នុងដំណើរ
ការអនុវត្ត MDGs​​ ដោយអះអាងថា វៀតណាមបានសំរេច MDGs ស្ទើរតែទាំងអស់
ហើយកំពុងក្នុងដំណើរការអនុវត្ត SDGs តាមទិសស្លោកយកមនុស្សធ្វើមជ្ឈមណ្ឌល
នៃគោលនយោបាយអភិវឌ្ឍន៍ទាំងឡាយ។តាមការចែករំលែករបស់ឯកអគ្គរដ្ឋទូត
 Nguyen Phuong Nga ថា ការអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈថ្មីទាមទា
ឆន្ទៈនិងការសន្យារបស់ប្រទេសទាំងឡាយ ជាពិសេសគឺការជួយឧបត្ថម្ភរបស់
បណ្ដាប្រទេសអភិ វឌ្ឍន៍ចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។លោកស្រី​ Nguyen
 Phuong Nga បានអះអាងថា វៀតណាមនឹងសកម្មរួមវិភាគទានក្នុងការបង្កើនតួនា
ទីរបស់ ECOSOC និងសុំឲ្យទទួលបាន ការគាំទ្រពីប្រទេសនានាដើម្បីវៀតណាម
ក្លាយទៅជាសមាជិក ECOSOCអាណត្តិ២០១៦-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ