វៀតណាមសន្យារួមចំណែកអង្ក១៤ពាន់តោនជារៀងរាល់ឆ្នាំឲ្យមូលនិធិផ្ទុកបំរងអង្កបន្ទាន់អាស៊ាន+៣

វៀតណាមសន្យារួមចំណែកអង្ក១៤ពាន់តោនជារៀងរាល់ឆ្នាំឲ្យមូលនិធិផ្ទុកបំរងអង្កបន្ទាន់អាស៊ាន+៣ - ảnh 1
វៀតណាមសន្យារួមចំណែកអង្ក១៤ពាន់តោនជារៀងរាល់ឆ្នាំឲ្យមូលនិធិផ្ទុកបំរងអង្កបន្ទាន់អាស៊ាន+៣ (Saigon Times)

        Vovworld-នៅសន្និសីទលើកទី២មូលនិធិផ្ទុកបំរងអង្កបន្ទាន់អាស៊ាន+៣​ដោយ
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំនាព្រឹកថ្ងៃទី២៩​ឧសភានៅ
ទីក្រុងហាណូយ បណ្ដាសមាជិកដៃគូររបស់មូលនិធិផ្ទុកបំរងអង្ក​បន្ទាន់​អាស៊ាន+៣
បានឯកភាពអំពីគោលដៅជាសារវន្តរបស់មូលនិធិគឺសំដៅ​ដោះស្រាយបញ្ហា
សន្តិសុខស្បៀងអាហារដំបន់អាស៊ីបូព៌ា។ ថ្លែងមតិនៅ​សន្និសីទ អនុរដ្ឋមន្ត្រីក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh បានលើកច្បាស់ថា៖

        “ការនាំមូលនិធិផ្ទុកបំរងអង្កបន្ទាន់អាស៊ាន+៣ចូលធ្វើសកម្មភាពជាផ្លូវការ​និង
អនុវត្តផែនការសកម្មភាពរបស់ក្រុមប្រឹក្សាបង្ហាញនូវការប្តេជ្ញានិងស្មារតី​សហប្រតិបត្តិ
ការរវាងបណ្ដាប្រទេសសមាជិក។”

        ក្រុមប្រឹក្សាមូលនិធិផ្ទុកបំរងអង្កបន្ទាន់អាស៊ាន+៣ត្រូវបានបង្កើតពីឆ្នាំ​២០១២ជា
មួយការចូលរួមរបស់ប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូរចំនួន៣គឺ
ជប៉ុន កូរ៉េខាងត្បូងនិងចិន។ ជាសមាជិកមូលនិធិផ្ទុកបំរងអង្កការ​បន្ទាន់អាស៊ាន+៣ វៀតណាមសន្យារួមចំណែកអង្កប្រមាណ១៤ពាន់តោនក្នុង​មួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ