វៀតណាមស្នើអោយនាំចេញនូវដំណោះស្រាយលុបចោលស្ថានភាពលក់ដូសត្វព្រៃ
|
វៀតណាមស្នើអោយនាំចេញនូវដំណោះស្រាយលុបចោលស្ថានភាពលក់ដូសត្វព្រៃ |
(VOV)_នាថ្ងៃទី៣មិនា អង្គការសហប្រជាជាតិ បានរំលឹកខួបអនុស្សាវរីយ៍ទិវាពិ
ភពលោកការពារសត្វព្រៃ ដោយមានសេចក្ដីអំពាវនាវអោយពង្រីកសូរសម្លេងពីជំ
នាន់វ័យក្មេង ក្នុងកិច្ចការពារសត្វព្រៃ។ ប្រធានបទនៃទិវាពិភពលោកការពារសត្វ
ព្រៃឆ្នាំនេះ គឺ៖” ចូរស្ដាប់សូរសម្លេងពីជំនាន់វ័យក្មេង”។
ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ រួមជា
មួយគណៈប្រតិភូអង់គ្លេស ថៃ អាល្លឺម៉ង់ Botswana , Gabon និងអង្គការទាក់ទិននា
នារបស់អង្គការសហប្រជាជាតិ បានរៀបចំព្រឹត្តិការណ៍មួយចំនួនជួយជ្រោមជ្រែងទិ
វានេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាមនៅ
អង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Nga បាននាំចេញដំណោះស្រាយ
មួយចំនួន ដើម្បីបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិពិភាក្សានិងដោះ
ស្រាយបញ្ហាលក់ដូរសត្វព្រៃ៕