វៀតណាមសម្រេចជាសារវ័ន្តនូវកិច្ចការត្រៀមរៀបចំសម្រាប់សន្និសីទ APPF-26
(VOVWORLD) -នាព្រឹកថ្ងៃទី៨មករានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) អាណត្តិ២០១៧- ២០១៨ បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំសម្រាប់សន្និសីទលើក ទី២៦នៃវេទិកានេះ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Lê Tuyết/VOV ) |
តាមគម្រោង សន្និសីទ APPF-២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងហា ណូយ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១មករាឆ្នាំ២០១៨ ក្រោមប្រធានបទ “ទំនាក់ទំនងដៃគូ សភាដើម្បីសន្តិភាព ការច្នៃប្រឌិតនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។ រហូតមក ដល់ពេលនេះ ការងារត្រៀមរៀបចំបានសម្រេចជាសារវ័ន្តតាមសំណូមពររបស់គណៈ ចាត់តាំង។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សន្និសីទ APPF-26 មានអត្ថន័យសំខាន់ពិសេស។ នៅក្នុង សន្និសីទលើកនេះ សភានៃបណ្តាប្រទេសសមាជិក នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច វប្បធម៌និងការអភិវឌ្ឍក្នុងតំបន់ដើម្បីសន្តិភាព សន្តិសុខ ភាពសម្បូររុង រឿង ឆ្ពោះទៅការអនុម័ត សេចក្តីថ្លែងការណ៍មួយនៃសន្និសីទ៕