វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ច ២,៩១% និងគ្រប់គ្រងអតិផរណាប្រកបដោយជោគជ័យនៅឆ្នាំ ២០២០

(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិ បានវាយតម្លៃថាវៀតណាមទទួលជោគជ័យក្នុងការគ្រប់គ្រងអតិផរណានៅឆ្នាំ ២០២០ ។
វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ច ២,៩១% និងគ្រប់គ្រងអតិផរណាប្រកបដោយជោគជ័យនៅឆ្នាំ ២០២០ - ảnh 1លោកស្រី Nguyen Thi Huong អគ្គនាយិការនៃអគ្គនាយកដ្ឋានស្ថិតិ (រូបថត៖ VNA)

នៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី ៤ និងឆ្នាំ ២០២០ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ ធ្នូនៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការនិងវិនិយោគ) បាន ឲ្យដឹង ថានៅឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម សម្រេចបានអត្រាកំណើន ២,៩១% ទោះបីនេះគឺជាកម្រិតទាបបំផុតក្នុងកំឡុងឆ្នាំ ២០១១-២០២០ ប៉ុន្តែស្ថិតក្នុងក្រុមប្រទេសឈានមុខគេនៅលើពិភពលោក។ តម្លៃប្រាក់នាំចេញសរុបសម្រេចបានប្រមាណ ៥៤៤ ពាន់លានដុល្លារអាមេរិក កើន ៥,១% ធៀបនឹងឆ្នាំមុន ដែលក្នុងនោះតម្លៃប្រាក់នាំចេញសម្រេចបាន ២៨១,៥ ពាន់លានដុល្លារអាមេរិក និងតម្លៃប្រាក់នាំចូលសម្រេចបាន ២៦២,៤ ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងអតិផរណាកា អគ្គនាយកដ្ឋានស្ថិតិ បានវាយតម្លៃថាវៀតណាមទទួលជោគជ័យក្នុងការគ្រប់គ្រងអតិផរណានៅឆ្នាំ ២០២០ ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់មធ្យម (CPI) ក្នុងឆ្នាំ ២០២០ កើនឡើង ៣,២៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ អតិផរណា នៅឆ្នាំ ២០២០ កើនឡើង ២,៣១% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ