វៀតណាមសម្រេចបានវឌ្ឍនភាពក្នុងការប្រគល់សិទ្ធិ និងលើកកម្ពស់សមត្ថភាពជូនស្ត្រី
(VOVWORLD) - វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការវិនិយោគដើម្បីលើកកំពស់សុខភាព និងការផ្តល់សិទ្ធិដល់ស្ត្រី និងកុមារី។
វៀតណាមបានបោះជំហានក្នុងការពង្រឹងនិងកសាងសមត្ថភាពស្ត្រី។ រូបភាព៖ ជួង ដាយ/TTXVNរី។ រូបថត៖ TTXVN |
ក្នុងឱកាសរំលឹកខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៤) ប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ប្រចាំនៅវៀតណាមបាននិពន្ធអត្ថបទដែលអះអាងអំពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងវិស័យថែទាំសុខភាព និងការផ្តល់សិទ្ធិដល់ស្ត្រី។
ក្នុងអត្ថបទ “ស្ត្រីនិងកុមារីមានសិទ្ធិធ្វើការសម្រេចចិត្តដោយខ្លួនឯង” លោក Matt Jackson តំណាង UNFPA បានអះអាងថា វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការវិនិយោគដើម្បីលើកកំពស់សុខភាព និងការផ្តល់សិទ្ធិដល់ស្ត្រី និងកុមារី។ លោក Matt Jackson បានអះអាងថា UNFPA ប្រចាំនៅវៀតណាមប្តេជ្ញាធានាថា គម្រោង និងកម្មវិធីរបស់អង្គការបំពេញតម្រូវការរបស់ប្រជាជនទាំងអស់; ដាក់មនុស្សជាមជ្ឈភាព ហើយតែងតែឆ្លុះបញ្ចាំងពីគំនិត និងសេចក្តីប្រាថ្នារបស់ពួកគេ។ នៅក្នុងអត្ថបទនោះ ប្រធានតំណាង UNFPA ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ស្ត្រីក្នុងឋានៈជាអ្នកដឹកនាំ ហើយបាននិយាយថា នេះគឺជាផ្នែកសំខាន់នៃកំណើនសេដ្ឋកិច្ចសង្គមនៅវៀតណាម។
ក្នុងឱកាសនេះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម និងលោកស្រី Caroline Nyamayemombe ប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី (UN Women) បានសរសេរអត្ថបទរួមមួយក្រោមចំណងជើងថា "ពន្លឿនការវិនិយោគលើស្ត្រី"។ ដោយអះអាងថា វៀតណាមសម្រេចបានវឌ្ឍនភាពក្នុងការប្រគល់សិទ្ធិ និងលើកម្ពស់សមត្ថភាពជូនស្ត្រី៕