វៀតណាមសម្រេចបានវឌ្ឍនភាពអំពីការប្រកាសថវិកាប្រកបដោយ តម្លាភាព

(VOVWORLD) - យោងតាមលទ្ធផលសិក្សាស្រាវជ្រាវបានឲ្យដឹងថា៖ វៀតណាមទទួលបានវឌ្ឍនភាពអំពីការប្រកាសតម្លាភាពថរិកាថ្នាក់ជាតិ និងថ្នាក់ក្រសួង ស្ថាប័ន។
វៀតណាមសម្រេចបានវឌ្ឍនភាពអំពីការប្រកាសថវិកាប្រកបដោយ តម្លាភាព - ảnh 1 វៀតណាមសម្រេចបានវឌ្ឍនភាពអំពីការប្រកាសថវិកាប្រកបដោយ តម្លាភាព (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១ ខែកក្កដា មជ្ឈមណ្ឌលអភិវឌ្ឍន៍និងសមាហរណកម្ម (CDI) រួមជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) បានប្រកាសជាផ្លូវការនូវសន្ទស្សន៍សាធារណៈអំពីថវិកាជាតិ (OBI) របស់វៀតណាម និងសន្ទស្សន៍សាធារណៈរបស់ក្រសួង ស្ថាប័នមជ្ឈឹម  (MOBI) សម្រាប់ឆ្នាំ ២០១៩ ។ នេះជាលើកទី ៧ ហើយ ដែលសន្ទស្សន៍ OBI ត្រូវបានផ្សព្វផ្សាយនៅលើពិភពលោក និងនៅវៀតណាម។

យោងតាមលទ្ធផលសិក្សាស្រាវជ្រាវបានឲ្យដឹងថា៖ វៀតណាមទទួលបានវឌ្ឍនភាពអំពីការប្រកាសតម្លាភាពថរិកាថ្នាក់ជាតិ និងថ្នាក់ក្រសួង ស្ថាប័ន។ លោក Nguyen Minh Tan អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ថវិកា នៃខុទ្ធកាល័យរដ្ឋសភាបានឲ្យដឹងថា៖

“យើងខ្ញុំបានសង្កេតឃើញនូវវឌ្ឍនភាពលើសរសរទ្រូងចំនួន ៣ អំពីតម្លាភាពថវិកា ការចូលរួមរបស់ពលរដ្ឋ និង ការត្រួតពិនិត្យថវិកា ឬការចូលរួមរបស់រដ្ឋសភា។ ទន្ទឹមនឹងនេះ វិស័យសវនកម្ម និងការឃ្លាំមើលរបស់រដ្ឋសភាទទួលបានវឌ្ឍនភាពខ្ពស់ ហើយយើងខ្ញុំវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ