វៀតណាម-សហភាពអឺរ៉ុបនឹងបញ្ចប់ការចរចារ FTA ត្រូវតាមកាលកំណត់

វៀតណាម-សហភាពអឺរ៉ុបនឹងបញ្ចប់ការចរចារ FTA ត្រូវតាមកាលកំណត់ - ảnh 1
វៀតណាម-សហភាពអឺរ៉ុបនឹងបញ្ចប់ការចរចារ FTA ត្រូវតាមកាលកំណត់ (VOV)

        Vovworld-នាថ្ងៃទី១២សីហានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនា​ជាមួយ​
លោកស្រី Catherine Ashton នុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ដំណាង​ជាន់
ខ្ពស់​របស់សហភាពអឺរ៉ុប (EU) អំពីគោលនយោបាយកិច្ចការបរទេស​និង​
សន្តិសុខ។

        នៅការចរចារ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានថ្លែង​អំណរ​គុណ​គណៈកម្មាធិការអឺរ៉ុបបានសន្យាផ្ដល់ជំនួយឥតសំណងសំរាប់វៀតណាមក្នុង​ដំណាក់កាល២០១៤-២០២០ឡើងដល់៤រយលានអឺរូ។​ភាគីទាំងពីរបាន​ឯកភាព​បង្កើនការជួបប្រាស្រ័យផ្លាស់ប្តូរគណៈប្រតិភូបង្កើនការពិគ្រោះយោបល់និង​សហការនៅវេទិការដំបន់និងអន្តរជាតិ។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី
Pham Binh Minh បានស្នើរ EU អនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិង​សហប្រតិបត្តិការលើគ្រប់វិស័យនិងសកម្មជំរុញដើម្បីបញ្ចប់ការចរចារលើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-សហភាពអឺរ៉ុបត្រូវតាម​កាល​កំណត់។

        តាមលោកស្រី Catherine Ashton ថា ទំនាក់ទំនងរវាងវៀតណាម-សហភាព​អឺរ៉ុប
បន្តបានបង្កើនលើគ្រប់វិស័យនាពេលកន្លងមក។ EU សន្យាបន្ត​ជួយ​ឧបត្ថម្ភវៀត
ណាមអភិវឌ្ឍន៍។

        “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នឹងជាឱកាស​ចំពោះ
​អង្គភាពអាជីវកម្ម បង្កលក្ខណៈទីផ្សារទូលំទូលាយដើម្បីមុខទំនិញនាំ​ចេញ​របស់
វៀតណាមទាក់ទងយ៉ាងងាយស្រួលជាមួយ EU។ បណ្ដាការចរចារ​កំពុង​វិវឌ្ឍន៍
ដ៏ល្អនិងខ្ញុំជឿជាក់ថាបណ្ដាការចរចារនឹងនាំមកលទ្ធផលល្អឆ្លើយ​តបនឹងការ
សំរេចកិច្ចព្រមព្រៀងនេះត្រូវតាមកាលកំណត់នាចុងឆ្នាំនេះ។”

        ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើបណ្ហាសហប្រតិបត្តិការពហុភាគី ក្នុងនោះ​មាន​​បញ្ហាសន្តិសុខសុវត្ថិភាពនៅសមុទ្រខាងកើតផង។ សហភាពអឺរ៉ុបមាន​បំណង
ភាគីទាក់ទិននានាស្វែងរកដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនានិង
សហប្រតិបត្តិការគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការ​សហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ