(VOVWORLD) -យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Ha Cong Tuan ថា វៀតណាមអាចនាំចេញអង្ករចំនួន៦,៥លានតោនក្នុងឆ្នាំ២០១៨នេះ។
ដើម្បីរក្សាតម្លៃ អង្ករវៀតណាមក្នុងការនាំចេញនោះ គឺត្រូវផ្តោតសំខាន់លើគុណភាព។
ក្នុងរយៈពេល២ខែដើមឆ្នាំ វៀតណាមនាំចេញអង្ករចំនួន៨៦០ពាន់តោន កើន ១៧% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ហ្វីលីពីនជាទីផ្សារជួរមុខសម្រាប់ ការនាំចូលអង្ករវៀតណាមដោយភាគហ៊ុនទីផ្សារគឺ២៦,៩%។ ចិនជាប្រទេសឈរ លំដាប់ទី២ដោយមានភាគហ៊ុនទីផ្សារគឺ២៣,៥%។
តម្លៃនាំចេញអង្ករមានទំនោកើនខ្ពស់ ដោយសារគុណភាពអង្ករវៀតណាម កំពុងកើនឡើងផងដែរ៕