(VOVWORLD) /  
Vovworld-ថ្ងៃចុងក្រោយនៃឆ្នាំ២០១៣បានបិទបញ្ចប់ នាយប់ថ្ងៃទី៣១ធ្នូ
មនុស្សទីក្រុងហាណូយបានហូរចេញទៅវិថីអំណរឆ្នាំថ្មី ដោយពាំនាំមកនូវក្តី
សប្បាយរីករាយក៏ដូចជាក្តីសង្ឃឹមទៅលើសំណាងនិងសុខសាន្តត្រាណ។ ទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈអំណរនិទាឃៈរដូវថ្មី២០១៤នៅទីលាន
បដិវត្តខែសីហា មុខរោងមហោស្រពហាណូយដោយមាការចូលរួមរបស់មនុស្ស
រាប់ម៉ឺននាក់។
|
ប្រជាជនជាច្រើននាក់បានឆ្ពោះទៅដើមទុយណែលឆ្លងទន្លេ Sai Gon (ខ័ណ្ឌទី២)ដើម្បីកំសាន្តការបាញ់កាំជ្រួចផ្កា។ (VOV) |
រួមជាមួយបរិយាកាសអំណរស្វាគមឆ្នាំថ្មី២០១៤លើគ្រប់ទិសទីក្នុងប្រទេស ទីក្រុងហូជីមិញបានរៀបចំបណ្ដាព្រឹត្តិការន៍ស្វាគមនាទីឆ្លងចូលឆ្នាំថ្មីជាមួយផ្នែក
ពិសេសដោយឡែក។ ប្រជាជនជាច្រើននាក់បានឆ្ពោះទៅដើមទុយណែលឆ្លង
ទន្លេ Sai Gon (ខ័ណ្ឌទី២)ដើម្បីកំសាន្តការបាញ់កាំជ្រួចផ្កា។ លោក Nguyen Hoai
Nam អ្នកក្រុងហូជីមិញមួយនាក់រំភើបចិត្តសំណេះសំណាលថា៖
“សប្បាយរីករាយណាស់ក្នុងពេលឈរនៅកណ្ដាលមេឃដីក្នុងនាទីឆ្លងចូលឆ្នាំ
ថ្មី។ ឆ្លងទៅឆ្នាំថ្មី សង្ឃឹមថាជីវភាពរស់នៅរបស់ជនគ្រប់រូបនឹងល្អជាង គ្មានអ្នក
ក្រីក្រទៀត។ ជនគ្រប់រូបបានទទួលជីវភាពរស់នៅសម្បូរធូធារសុភមង្គល់ជាច្រើន
ថែមទៀត។”
|
មនុស្សបានហូរចេញទៅវិថីអំណរឆ្នាំថ្មី។ (VOV) |
នៅដំបន់ភាគកណ្ដាល ទីក្រុង Da Nang បានអំណរស្វាគមន៍ឆ្នាំថ្មី២០១៤ជា
មួយកម្មវិធីពិធីបុណ្យវប្បធម៍សិល្បៈដ៏សម្បូរបែប។ ចំណុចពិសេសបំផុតនាយប់
ថ្ងៃទី៣១ធ្នូឆ្នាំ២០១៣នៅទីលានទី២៩មិនា វិថីទី២កញ្ញា ពិធីស្វាគមអំណរឆ្នាំថ្មី
“ខ្ញុំស្រឡាញ់ Da Nang”។ មិត្ត Phan Anh Dao និស្សិតមហាវិទ្យាល័យ Duy Tan
ទីក្រុង Da Nang បានសំណេះសំណាលថា៖
“ឆ្លងទៅឆ្នាំថ្មីខ្ញុំមានបំណងក្រោយពាលជាប់សញ្ញាប័ត្យនឹងមានការងារធ្វើ
ស្ថិរភាព។ ខ្ញុំសង្ឃឹមនឹងបានបង្កើតអាជីពនៅទីក្រុង Da Nang ពីព្រោះនេះជា
បរិយាកាសល្អដើម្បីអភិវឌ្ឍន៍”
ក្នុងពេលនោះ ទីក្រុង Hoi An ខេត្ត Quang Nam បានរៀបចំកម្មវិធី “រាត្រីបុណ្យអំណរស្វាគមន៍ឆ្នាំថ្មី២០១៤” ជាមួយសកម្មភាពពិសេសនិងដោយឡែករបស់
ទីក្រុងវិថីបុរាណ៕
-VOVWORLD