វៀតណាមអំពាវនាវរក្សាសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការលើសមុទ្រខាងកើត
(VOVworld) – ចាប់ពីថ្ងៃទី ១០ ដល់ទី ១៤ មិថុនា សន្និសីទបណ្ដាប្រទេសជាសមាជិកនៃអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)
លើកទី ២៣ ប្រព្រឹត្តទៅនៅទីក្រុង New York អាមេរិក។ នេះគឺជាឱកាសដើម្បី បណ្ដាប្រទេសជាសមាជិក UNCLOS ផ្លាស់ប្តូរអំពីបញ្ហាក្តៅគគុកមួយចំនួនក្នុង
ដំណើការអនុវត្តអនុសញ្ញានេះ។ ក្នុងសន្និសីទលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅ អ.ស.ប. និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ លោក
Le Hoai Trung បានមានសន្ទរកថាសំខាន់ក្នុងនោះវាយតំលៃខ្ពស់ចំពោះរាល់
សកម្មភាពនៃស្ថាប័ននានាដែលត្រូវបានបង្កើតក្នុងក្របខ័ណ្ឌអនុសញ្ញា។ ស្តីពី
បញ្ហាលើ សមុទ្រខាងកើត ឯកអគ្គរដ្ឋទូត Le Hoai Trung បានឲ្យដឹងថា៖ នេសាទ
ត្រីលើសមុទ្រខាងកើតគឺរបរប្រពៃណីនិងជាប្រភពចំណូលរបស់សហគមន៍អ្នក
នេសាទនៅទីនេះ។ ការបង្ក លក្ខណៈងាយស្រួលសំរាប់អ្នកនេសាទដោយសន្តិ
ភាពនិងចីរភាពគឺការទទួលខុសត្រូវរបស់បណ្ដាប្រទេសក្នុងតំបន់ឆ្នេរសមុទ្រ។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ស្ថានភាពរារាំងការធ្វើនេសាទត្រី រហូត
ដល់ ប្រើប្រាស់អំពើហឹង្សាចំពោះអ្នកនេសាទលើសមុទ្រខាងកើតបានកើត មាន
ឡើងជាបន្តបន្ទាប់។
ក្នុងកលៈទេសៈនោះ ឯកអគ្គរដ្ឋទូត Le Hoai Trung បានស្នើថា៖ក្នុងពេលដែល ភាគីនានាមិនទាន់ទទួលបានដំណោះស្រាយចំពោះជំលោះអធិបតេយ្យភាព
និងបូរណៈភាពដែនសមុទ្រនៅឡើយបណ្ដាប្រទេសទាក់ទិនត្រូវប្រតិបត្តិយ៉ាង
ម៉តចត់រាល់ការកំណត់នៃ UNCLOS។ ក្នុងនោះ បណ្ដាប្រទេសទាក់ទិនត្រូវ
ដំណើរការចរចារដោយសន្តិវិធីសំរាប់ការធ្វើនេសាទត្រី អ្នកនេសាទ បង្ក
លក្ខណៈងាយស្រួលសំរាប់ការធ្វើអាជីវកម្មប្រភពជលផលនិងអភិរក្សបរិស្ថាន
លើសមុទ្រ។ រាល់សកម្មភាពដោយឯតោភាគី ដូចជា ការនាំចេញបទហាមឈាត់
នេសាទត្រីការបង្ខិចបង្ខំអនុវត្តច្បាប់ជាតិក្នុងតំបន់ជំលោះបាន ធ្វើឲ្យស្ថានភាពតាន
តឹងថែមទៀតនិងរំលោភលើរាល់គោលការណ៍របស់ UNCLOS។ ឯកអគ្គរដ្ឋទូត Le
Hoai Trung បានសង្កត់ធ្ងន់ថា៖ តម្រូវការរក្សាបរិយាកាសសន្តិភាពសន្តិសុខនិង
កិច្ចសហប្រតិ បត្តិការលើសមុទ្រខាងកើតតាម UNCLOS គឺជាការទាមទាចាំបាច់
របស់ប្រទេស នានាក្នុងតំបន់។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Le Hoai Trung បាន
ឧទ្ទេសនាម ច្បាប់សមុទ្ររបស់វៀតណាម ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ មករា
ឆ្នាំ ២០១៣ តទៅ និងអះអាងថា៖ បណ្ដាការកំណត់ក្នុងច្បាប់នេះសមស្របនឹងរាល់
ការកំណត់នៃ UNCLOS ឆ្នាំ ១៩៨២៕
|
វៀតណាមអំពាវនាវរក្សាសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការលើសមុទ្រខាងកើត។
(Image: nguyentandung.org) |