វៀតណាមអភិវឌ្ឍន៍បច្ចេកវិទ្យាសារព័ត៍មានលើសរសរចំនួន៤
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung (VOV) |
(VOV)_នៅក្នុងកិច្ចប្រជុំដើមដំបូង របស់គណៈកម្មាធិការជាតិ ស្ដីពីការអនុវត្ត
បច្ចេកវិទ្យាព័ត៍មាន នាព្រឹកថ្ងៃទី ២៦ មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍របស់បច្ចេកវិទ្យាព័ត៍មាន ក្នុងរយៈពេលកន្លងទៅ បានមានការរួមចំណែកជាក់ស្ដែង សំខាន់ក្នុងការជំរុញសេដ្ឋ
កិច្ចសង្គមអភិវឌ្ឍន៍ ធានាការពារប្រទេស សន្តិសុខ…។ល។ ទន្ទឹមនឹងនោះ នាយក
រដ្ឋមន្ត្រីក៏បានស្នើអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានទោលើសរសរចំនួន៤ អោយព្រមៗ
គ្នា ដូចជា៖ប្រភពធនធានមនុស្ស ឧស្សាហកម្មបច្ចេកវិទ្យាព័ត៍មាន ហេដ្ឋារចនា
សម្ព័ន្ធបច្ចេកវិទ្យាព័ត៍មាន និងការអនុវត្តបច្ចេកវិទ្យាព័ត៍មាន។ លោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា៖
“ យើងត្រូវអនុវត្តបណ្ដាយន្តការ គោលនយោបាយ ដំណោះស្រាយ ដើម្បី អនុវត្តយុទ្ធសាស្ត្រវៀតណាម ជាប្រទេសខ្លាំងអំពីបច្ចេកវិទ្យាព័ត៍មាន និងពីនោះ ចាត់ទុកនេះគឺជារបៀបផលិតកម្មថ្មីរបស់វៀតណាម។ ខ្ញុំសំណូមពរគ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តយ៉ាងទៀងទាត់ ប្តេជ្ញាជំរុញល្បឿនអនុវត្តបច្ចេកវិទ្យាព័ត៍មានចូល ក្នុងការគ្រប់គ្រង ណែនាំ បង្កលក្ខណះងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្ម
និងប្រជាជន៕”