វៀតណាម-អាមេរិកដំណើរការចរចារអំពីសេរីភាពខាងសាសនា
|
វៀតណាមនិងអាមេរិកដំណើរការចរចារអំពីសេរីភាពខាងសាសនា។ (VOV Online) |
VOV-ការចរចារអំពីសេរីភាពសាសនាទើបនឹងបានស្ថានទូតវៀតណាមប្រចាំ
នៅអាមេរិករៀបចំនាថ្ងៃទី២០មិថុនាបានទាក់ទាញការចូលរួមរបស់អង្គការអាមេរិក
ជាច្រើនដែលធ្វើសកម្មភាពក្នុងវិស័យនេះ។ នេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍មាន
ចរិតលក្ខណៈរបត់ ចាប់ផ្ដើមឲ្យរូបសណ្ឋានសហប្រតិបត្តិការថ្មីរវាងបណ្ដាអង្គការ
ក្រៅរដ្ឋាភិបាលអាមេរិកនិងវៀតណាមក្នុងការជំរុញសេរីភាពខាងជំនឿសាសនា។
ថ្លែងមតិនៅការចរចារ សាស្ត្រាចារ្ស Do Quang Hung សកលវិទ្យាល័យជាតិហាណូយ
បានឲ្យដឹងថា វៀតណាមជានិច្ចកាលខំប្រឹងប្រែងកសាងច្បាប់អំពីសាសនាសមស្រប
នឹងទម្លាប់អន្តរជាតិ ក្នុងករណីមានការខ្វែងគំនិតរវាងច្បាប់ក្នុងប្រទេសនិងអន្តរជាតិ
នោះ បានអនុវត្តបណ្ដាមាត្រាច្បាប់អន្តរជាតិដែលវៀតណាមបានចុះហត្ថលេខា។
សាស្ត្រាចារ្ស Do Quang Hung បានឲ្យដឹងថា៖
“ក្នុងទិសអភិវឌ្ឍន៍របស់គោលនយោបាយសាសនានោះ យើងខ្ញុំមានមូលដ្ឋាន
ដើម្បីសង្ឃឹមថា វៀតណាមនឹងមានគោលនយោបាយរដ្ឋអំពីសាសនាដើម្បីបង្កើត
ឡើងការចាប់ផ្ដើមឲ្យការសុក្រិដ្ឋរបស់នីតិរដ្ឋអំពីសាសនា។ តាមបទពិសោធន៍របស់
ពិភពលោកនោះ មិនអាចដោះស្រាយជំលោះរវាងសាសនាជាមួយសង្គមរដ្ឋបវេណី សាសនាជាមួយរដ្ឋប្រសិនបើខ្វះប្រព័ន្ធនិតិបញ្ញត្តិអំពីសាសនាឡើយ។”
ប្រធានវិទ្យាស្ថានជ្រៀតជ្រែតពិភពលោក (IGE) - អង្គការក្រៅរដ្ឋាភិបាលរបស់
អាមេរិកមួយដែលកំពុងធ្វើសកម្មភាពនៅវៀតណាម - បណ្ឌិត Chris Seiple បានវាយ
តំលៃខ្ពស់ចំពោះការបោះជំហានអំពីសេរីភាពខាងសាសនានៅវៀតណាម។
“ការដែល បណ្ដាអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកទទួលបានសេចក្តីអញ្ជើញ ចូលរួមការចរចារអំពីសេរីភាពខាងសាសនាពីស្ថានទូតវៀតណាមគឺសញ្ញាសកម្ម
ណាស់។ បណ្ដាតំណាងអាមេរិកបានស្តាប់ទស្សនៈរបស់វៀតណាមអំពីសេរីភាព
ខាងសាសនា រូបសណ្ឋានជ្រៀតជ្រែករបស់ IGE ដោយឈរលើមួលដ្ឋានគោរពគ្នា
ទៅវិញទៅមករួមគ្នាដើម្បីនាំមកនូវផលប្រយោជន៍សំរាប់វៀតណាមក្នុងបញ្ហាសេរី
ខាងសាសនា។ ខ្ញុំជឿជាក់ថា៖ បណ្ដាជនអាមេរិកមានវត្តមាននៅទីនេះចូលចិត្តការ
ចរចារនេះ។ ដោយសារ នេះគឺជាលើកដំបូងដែលគេស្តាប់ដោយផ្ទាល់ទស្សនៈរបស់
ភាគីវៀតណាមក៏ដូចជា ជនអាមេរិកនានាដែលកំពុងធ្វើសកម្មភាពនៅវៀតណាម៕”