វៀតណាមអះអាងប្រតិបត្តិតាមការសន្យាអន្តរជាតិស្ដីពីពលករ
(VOVWORLD) -ភាគីទាំងពីបានផ្ដោតលើរាល់បញ្ហាដែលទាក់ទិននឹងការសន្យាអំពីពលករក្នុងកម្មវិធីពាណិជ្ជកម្ម និងការអភិវឌ្ឍដោយចីរភាពនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។
លោក រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម Dao Ngoc Dung បានជួបធ្វើការជាមួយ លោក Jyrki Katainen អនុប្រធានគណកម្មការអឺរ៉ុបទទួលបន្ទុកបញ្ហាការងារធ្វើ និងកំណើន |
នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមិថុនា លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU) ក្នុងនាមជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី។
ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងព្រុចសែលនោះ លោក Dao Ngoc Dung បានជួបធ្វើការជាមួយ លោក Jyrki Katainen អនុប្រធានគណកម្មការអឺរ៉ុបទទួលបន្ទុកបញ្ហាការងារធ្វើ និងកំណើន លោកស្រី Celilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោក Bernd Lange ប្រធានគណកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប លោក Joost Korte អគ្គនាយកទទួលបន្ទុកការងារនិងបញ្ហាសង្គម និង លោក Kris Peeters ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច - ការងារនៃព្រះរាជាណាចក្របែលហ្ស៊ិក។
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីបានផ្ដោតលើរាល់បញ្ហាដែលទាក់ទិននឹងការសន្យាអំពីពលករក្នុងកម្មវិធីពាណិជ្ជកម្ម និងការអភិវឌ្ឍដោយចីរភាពនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។ លោករដ្ឋមន្ត្រី Dao Ngoc Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពការអភិវឌ្ឍដោយចីរភាព យកកត្តាមនុស្សជាគោលដៅនៃការអភិវឌ្ឍ ក៏ដូចជាផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិ្ចជាមួយការធានាសន្តិសុខសង្គមផងដែរ៕