វៀតណាឲ្យសច្ចាប័នលើអនុសញ្ញាអ.ស.បស្តីពីសិទ្ធិរបស់ជនពិការ

វៀតណាឲ្យសច្ចាប័នលើអនុសញ្ញាអ.ស.បស្តីពីសិទ្ធិរបស់ជនពិការ - ảnh 1
វៀតណាមផ្តល់សច្ចាប័នលើអនុសញ្ញាអ.ស.បស្តីពីសិទ្ធិ
របស់ជនពិការ (រូបថតៈ TTXVN)

(VOVworld)-នាព្រឹកថ្ងៃទី៣ធ្នូ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាជនពិការអន្តរ
ជាតិ និង ព្រឹត្តិការណ៍ដែលវៀតណាមឲ្យសច្ចាប័នលើអនុសញ្ញារបស់អ.ស.ប
ស្តីពីសិទ្ធិ របស់ជនពិការ។ នាបច្ចុប្បន្ននៅវៀតណាម មានជនពិការចំនួនជាង
៧លាននាក់ ស្រូបយក៧,៨នៃចំនួនប្រជាជន។ ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រី
ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi
Hai Chuyen បានអះអាងថា ៖ ការដែលវៀតណាមអនុម័តលើអនុសញ្ញានេះ ជា
ការសន្យា នយោបាយ១ ក្នុងកិច្ចការពារ ជម្រុញការអភិវឌ្ឍន៍ ដើម្បីផលប្រ
យោជន៍របស់ ជនពិការ។

        “ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នឹងដាក់ជូននា
យករដ្ឋមន្ត្រីរដ្ឋាភិ​បាលអនុម័តលើផែនការនិងការបែងចែកកាទទួលខុសត្រូវ
ចំពោះក្រសួងផ្នែក នានា ព្រមទាំងប្រមូលផ្តុំការចូលរូមរបស់អង្គការនានា
ដើម្បីលាតត្រដាងអនុវត្ត អនុសញ្ញានេះ ក្នុងកិច្ចការពារសិទ្ធិ និងផលប្រ
យោជន៍ស្របច្បាប់របស់ជនពិការលើគ្រប់វិស័យប្រកបដោយប្រសិទ្ធិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ