វេទិកាជាន់ខ្ពស់អំពីបច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយវៀតណាម២០១២
(VOV WORLD)_ វេទិកាជាន់ខ្ពស់អំពី បច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយវៀត ណាម 2012 ដោយប្រធានបទ៖ “បច្ចេកវិទ្យាសារព័ត៍មាន -ហេដ្ឋារចនាសម្ព័ន្ធរបស់ ហេដ្ឋារចនាសម្ព័ន្ធជាតិ” ត្រូវបានបើក នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហាណូយ
ដោយមានការចូលរួមរបស់ដំណាងចំនួន ៥០០នាក់ នៅក្នុងនិងក្រៅប្រទេស។ វេទិកា លើកនេះបានពិភាក្សា អំពីយុទ្ធសាស្ត្រ បណ្ដាដំណោះស្រាយដើម្បីទំនើបភាវូបនីយកម្ម
ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ តាមនិន្នាការរបស់ពិភពលោក គឺកសាង ហេដ្ឋារចនាសម្ព័ន្ធ
ប្រាជ្ញា ដោយផ្អែកទៅលើ មូលដ្ឋាន អនុវត្តបច្ចេកវិទ្យាសារព័តមាន -ផ្សព្វផ្សាយ។
|
វេទិកាជាន់ខ្ពស់អំពី បច្ចេកវិទ្យាសារព័ត៍មាន -ផ្សព្វផ្សាយវៀត ណាម 2012 (http://dantri.com.vn) |
ថ្លែងមតិនៅវេទិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan ប្រធានគណះកម្មាធិការបច្ចេកវិទ្យាសារព័ត៍មានជាតិ បានអះអាងថា៖ បច្ចេក វិទ្យា សារព័ត៍មាន ផ្សព្វផ្សាយកាន់តែអះអាង ជាផ្នែកសេដ្ឋកិច្ចមុខព្រួញ របស់ប្រទេសជាតិ
ពីមួយថ្ងៃទៅមួយថ្ងៃ ជាគ្រឹស្ថានសំខាន់ ក្នុងដំណើការ ឧស្សហូបនីយកម្ម ទំនើប
ភាវូបនីយកម្ម ប្រទេសជាតិ។ នាឆ្នាំ ២០១១ ចំណូលរបស់ផ្នែកទាំងមូល ទទួលបាន
ជិត ២១ ពាន់លានដុល្លាអាមេរិក។ ដើម្បីអនុវត្តបច្ចេកវិទ្យាសារព័ត៍មាន និងផ្សព្វផ្សាយ
ប្រកបដោយប្រសិទ្ធភាពជាងទៀត ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ក្នុងរយះ ពេល ខាងមុខ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កតធ្ងន់ថា៖
“ដំបូងបង្អស់ យើងត្រូវកសាងកម្មវិធីបណ្ដុះបណ្ដាល បំប៉ន់ កម្មាភិបាលគ្រប់
គ្រង អំពីបច្ចេកវិទ្យាសារព័ត៍មានជាជំហានៗ។ យើងត្រូវការស្រាវជ្រាវ កំណត់ ថា ផ្នែកនិមួយៗ ត្រូវការប៉ុន្មានភាគរយ អត្រាពលកររបស់ផ្នែកនោះ មានសញ្ញាប័ត្រ
ចំនួន២។ ទីមួយគឺសញ្ញាប័ត្រអំពីជំនាញ និងទីពីរគឺសញ្ញាប័ត្រអំពីបច្ចេកវិទ្យាសារ
ព័ត៍មាន។ ”
នារសៀលថ្ងៃនេះដែរ បន្ទាប់ពីកិច្ចប្រជុំពេញអង្គ វេទិកាបានពិភាក្សាតាមក្រុមៗ អំពី
ប្រធានបទចំនួន ដែលក្នុងនោះមាន ៖ កាត់បន្ថយស្ថានភាពស្ទះចរាចរ គ្រោះថ្នាក់ចរាចរដោយបច្ចេកវិទ្យាសារព័ត៍មាន បច្ចេកវិទ្យាសារព័ត៍មានចំពោះការផ្លាស់ប្តូរថ្មី
ក្នុងការអប់រំ បណ្ដុះបណ្ដាល …ជាដើម៕