វេទិការជាន់ខ្ពស់ស្តីអំពីបច្ចេកវិទ្យាព័ត៌មានវៀតណាម-ASOCIOបានបើកនៅទីក្រុងហាណូយ
|
ឧបនាយករដ្ឋមន្ត្រូីវៀតណាមលោក Vu Duc Dam
ថ្លែងមតិក្នុងវេទិកា (រូបថតៈ vnexpress.vn) |
(VOVworld)- វេទិការជាន់ខ្ពស់ស្តីអំពីបច្ចេកវិទ្យាព័ត៌មានវៀតណាម-ASOCIO ឆ្នាំ
២០១៤ ជាព្រឹត្តការអន្តរជាតិធំបំផុតស្តីពីបច្ចេកវិទ្យាព័ត៌មានតំបន់អាស៊ី-អូសេអានី
ដោយអង្គការឧស្សាហកម្មអាស៊ី-អូសេអានី(ASOCIO) រៀបចំឡើងជា ប្រចាំឆ្នាំ
ផ្លាស់វេណគ្នានៅបណ្តាខឿនសេដ្ឋកិច្ចក្នុងតំបន់។ ថ្លែងមតិក្នុងវេទិការនាថ្ងៃ ទី២៩
តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បាន
អបអសាទរ ចំពោះការដែលគណៈចាត់តាំងមានការផ្តើមគំនិតនាំវិស័យកសិកម្ម
និងអភិវឌ្ឍន៍ជនបទមកពិភាគ្សានៅវេទិការនេះ។ លោក Vu Duc Dam បានអះអាង
ថា៖
“ដោយមានការប្រមូលផ្តុំរបស់បណ្តាញអ៊ិនធឺណែតសង្គម ទូរស័ព្ទចល័ត
រាល់ការអនុវត្តន៍និងវិភាគព័ត៌មានថ្ងៃនេះ នឹងបង្កើតឡើងគ្រឹះស្ថានអភិវឌ្ឍន៍ថ្មី
ដែលក្នុងនោះតម្លៃបុគ្គលនឹងបានពង្រីកជា អតិបរមា។ ពីប្រជាកសិកដល់អ្នក
វិទ្យាសាស្រ្ត ពីប្រទេសជឿនលឿនដល់ប្រទេសនៅក្រីក្រ សុទ្ធតែអាចលើក
កំពស់ ការប្រកួតប្រជែងនិងជួយឧបត្ថម្ភកាន់តែច្រើនសម្រាប់ខ្សែសង្វាក់តម្លៃ
សកលតាមរយៈវិស័យបច្ចេកវិទ្យាព័ត៌មានផងដែរ”។
ក្រោយពិធីបើក បណ្តាសមាជិកចូលរួមវេទិការបានប្រមូលផ្តុំពិភាគ្សាលើ
ខ្លឹមសារចំនួន៣ ក្នុងនោះមានគ្រឹះស្ថានបច្ចេកវិទ្យាអភិវឌ្ឍន៍វៃឆ្លាត៕