វេទិកាវាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥បានបើកនៅទីក្រុងហូជីមិញ
(VOVworld)- វេទិកាវាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥បានបើកនៅទីក្រុង
ហូជីមិញ(ភាគខាងត្បូងវៀតណាម) ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២និងទី៣កុម្ភៈ។
សន្និសីទនេះ សំដៅប្រមូលផ្តុំមតិទាក់ទិនដល់យុទ្ធសាស្រ្តរួមបញ្ចូលដើម្បីការ អភិវឌ្ឍន៍ចីរភាពរបស់វាលទំនាបទន្លេ Cuu Long ចំពោះរាល់ការសាកល្បង ទាក់ទិនដល់បញ្ហាបំរ៉ែបំរួលអាកាសធាតុ។
|
ទិដ្ឋភាពនៃវេទិការ (រូបថតៈ TTXVN) |
ថ្លែងមតិនៅពិធិបើកវេទិកានាថ្ងៃទី២កុម្ភៈ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Hoang Trung Hai បានសង្កត់ធ្ងន់ទៅលើអត្ថន័យយុទ្ធសាស្រ្តនៃតំបន់
វាលទំនាបទន្លេ Cuu Long ក្នុងការធានាសន្តិសុខស្បៀងអាហារជាតិ និងការ អភិវឌ្ឍន៍ចីរភាពនៃសហគមន៍ប្រជាជនតំបន់ភាគខាងត្បូងនិងនៅទូទាំងប្រ
ទេស។ តាមលោកឧបនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលវៀតណាមបាននិងកំពុង
បញ្ជាណែនាំនិងលាតត្រដាងអនុវត្តដោយមានការរួមបញ្ជូលបណ្តាសកម្មភាព
ទប់ទល់នឹង បំរ៉ែបំរួលចូលក្នុងការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ក្នុងនោះ វាល ទំនាបទន្លេ Cuu Long ទទួលបានការយកចិត្តទុកដាក់ជាពិសេស
របស់រដ្ឋាភិបាលវៀតណាម។
វេទិកាលើកនេះបានប្រមូលផ្តុំពិភាគ្សាលើបញ្ហាមួយចំនួន ក្នុងនោះមាន
ការ ពិនិត្យរាល់សំណើរនៃផែនការវាលទំនាបទន្លេ Cuu Long ក្នុងតំណាក់កាល
២០១៦-២០២០ និងបណ្តាតំណាក់កាលជាបន្ត៕