វិទ្យុសម្លេងវៀតណាមទទួលរង្វាន់សារព័ត៍មានចំនួន៩ដើម្បីបុព្វហេតុសាមគ្គីភាពប្រទេសជាតិលើកទី១១
|
វិទ្យុសម្លេងវៀតណាមទទួលរង្វាន់សារព័ត៍មុំានចំនួន៩ដើម្បីបុព្វហេតុសាមគ្គីភាពប្រទេស ជាតិលើកទី១១ |
(VOV)_នាព្រឹកថ្ងៃទី១០ កញ្ញា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឺមរណសិរ្យមាតុភូមិវៀតណាម បានរៀបចំពិធីបូកសរុប និងប្រគល់រង្វាន់ សារព័ត៍មានចំនួន៩ដើម្បីបុព្វហេតុសាមគ្គីភាពប្រទេសជាតិលើកទី១១ ឆ្នាំ ២០១៣-២០១៤។ គណៈចាត់តាំងបានប្រគល់រង្វាន់ចំនួន៩៧ សំរាប់វណ្ណកម្មឆ្នើមផ្សេងៗ។ វិទ្យុសម្លេងវៀតណាមជាស្ថាប័នសារព័ត៍មានមានវណ្ណកម្មទទួលបានរង្វាន់លេខ១ច្រើនបំផុត ដោយមានវណ្ណកម្មចំនួន៩។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិ
ការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានសង្កត់
ធ្ងន់ថា៖
“ សកម្មភាពរបស់អ្នកកាសែតនានា បានធ្វើអោយប្រជាជនគ្រប់រូបនៅទូទាំង ប្រទេសនឹងរំលឹកអំពីកម្លាំងពលំពិសេសនេះ។ នោះគឺជាប្រភពកម្លាំងចលករ ដើម្បី
សាមគ្គីឡើងវិញ ឆ្ពោះទៅគោលដៅរួមមួយ ធ្វើសកម្មភាពព្រមៗគ្នា ឆ្លងរាល់លើការលំបាកសាកល្បងថ្មី។ មេរៀនទាំងនោះត្រូវបានរំលឹកឡើងវិញ តាមរយៈការឃោសនាការបង្ហាញក្នុងស្ថានភាពជាក់ស្ដែង និងបានពង្រីកថែមទៀតដោយប្រព័ន្ធសារព័ត៍មាន
ដែរ៕”