វិទ្យុសម្លេងវៀតណាមរំលើកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោកឆ្នាំ ២០១៨

(VOVWORLD) - នាថ្ងៃទី ២ កុម្ភៈ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបាន រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោក (ថ្ងៃទី ១៣ កុម្ភៈ) ឆ្នាំ ២០១៨ ដោយប្រធានបទ «ការផ្សាយសម្លេងនិងកីឡា»។ 
វិទ្យុសម្លេងវៀតណាមរំលើកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោកឆ្នាំ ២០១៨ - ảnh 1 វិទ្យុសម្លេងវៀតណាមរំលើកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោកឆ្នាំ ២០១៨

(VOVworld) – នាថ្ងៃទី ២ កុម្ភៈ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបាន រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោក (ថ្ងៃទី ១៣ កុម្ភៈ) ឆ្នាំ ២០១៨ ដោយប្រធានបទ «ការផ្សាយសម្លេងនិងកីឡា»។ អញ្ជើញថ្លែងមតិនៅពិធីនេះ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានចាត់ទុកថា៖

        «ទិវាផ្សាយសម្លេងពិភពលោកជាមោទនភាពចំពោះអ្នកប្រកបការងារផ្សាយសម្លេងក្នុងពិភពលោកទាំងមូល ក្នុងនោះ មានវិទ្យុសម្លេងវៀតណាម និងជាឱកាសដើម្បីមិត្តអ្នកស្តាប់សកលទាំងមូលមានការមើលស៊ីជម្រៅថែមទៀត អំពីតំលៃពិសេសនៃការផ្សាយសម្លេង។ ក្នុងសម័យកាលផ្សព្វផ្សាយពហុ មធ្យោបាយបច្ចុប្បន្ន ការផ្សាយសម្លេងជានិច្ចកាលដើរតួនាទីសំខាន់និងជាមធ្យោ បាយលឿនបំផុតទូលំទូលាយបំផុតចំពោះមនុស្សម្នានៅគ្រប់ទីកន្លែងគ្រប់ពេលវេលា ។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នៅរដ្ឋធានីហាណូយ យើងបានធ្វើជាកសិណសក្សី សមុទ្រមនុស្ស សមុទ្រទង់ជាតិក្រហមផ្សាយមាសដែលទទួលស្វាគមន៍ក្រុមកីឡាបាល់ទាត់ជម្រើស U23 វៀតណាម វិលត្រឡប់មកប្រទេសវិញបន្ទាប់ពីវង់ផ្តាច់ព្រ័ត្យពានរង្វាន់កីឡាបាល់ទាត់ U23 ទ្វីបអាស៊ី។ ហើយថ្មីៗនេះ ប្រទេសកូរ៉េទាំងពីរបានឯកភាពបញ្ជូនក្រុមកីឡាចូលរួមមហោស្រពកីឡារដូវរងារ នៅ Pyeongchang កូរ៉េខាងត្បូង។ អាចអះអាងថា៖ កីឡាជានិច្ចកាលជាវិស័យដែលមិត្តអ្នកស្តាប់យកចិត្តទុកដាក់។ កីឡាអាចតភ្ជាប់បេះ ដូងចំណងមិត្តភាពលើពិភពលោកនិងជារបៀបដើម្បីមនុស្សឆ្ពោះទៅតំលៃថ្លៃថ្លារបស់មនុស្សលោក។»

        អញ្ជើញចូលរួមពិធីនេះ អ្នកជំនាញការកម្មវិធីអប់រំរបស់ UNESCO លោក Toshiyuki Matsumoto បានសង្កត់ធ្ងន់ថា៖

        «កីឡានិងរ៉ាឌីអូអាចរួមគ្នាឆ្ពោះទៅការផ្លាស់ប្តូរសកម្ម។ ខ្ញុំចង់សង្កត់ ធ្ងន់ទៅលើផលប្រយោជន៍សំខាន់មួយទៀតដែលទាក់ទិនដល់ការតភ្ជាប់រវាង រ៉ាឌីអូនិងកីឡាគឺជាមធ្យោបាយសន្តិភាពមួយ។ កីឡាជួយបង្កើនការធ្វើសមាហរណកម្មសង្គមនិងអភិវឌ្ឍន៍និរន្តរភាពក្នុងកាលៈទេសៈភូមិសាស្ត្រនយោបាយនិង វប្បធម៌ខុសពីគ្នា។ ខ្ញុំជានិច្ចកាលជឿជាក់ថា៖ វិទ្យុសម្លេងវៀតណាមនិងវិទ្យុ សម្លេងផ្សេងៗទៀតនឹងតាមដានភ្ជាប់ខ្លួនព័ត៌មានព្រឹត្តិការណ៍កីឡាសំខាន់ៗ ហើយសម្តែងកំលាំងពលំរបស់កីឡាក្នុងការដោះស្រាយការខ្វែងគំនិត ជំរុញ តំលៃអធ្យាស្រ័យសម្បូរបែបនិងសាមគ្គភាព៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ