វីរកថា៖ Hoa Lu កំណាព្យ ត្រូវបានប្រគល់ឯកទគ្គកម្មច្បាប់តែមួយគត់លើពិភពលោក
|
វីរកថា៖ Hoa Lu កំណាព្យ ត្រូវបានប្រគល់ឯកទគ្គកម្មច្បាប់តែមួយគត់លើពិភពលោក |
(VOV)_ នាព្រឹកថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធភាពឯកទគ្គកម្មពិ
ភពលោក (World Kings) បានរៀបចំពិធីប្រគល់លិខិតទទួលស្គាល់ឯកទគ្គកម្មពិភព
លោក ចំពោះសៀវភៅ៖ វីរកថា Hoa Lu កំណាព្យ ដោយបាននិពន្ធតែមួយច្បាប់ប៉ុណ្ណោះ
ក្នុងឱកាសពិធីរំលឹកខួបអនុស្សាវរីយ៍ មួយពាន់ឆ្នាំ Thang Long – Ha Noi ជាវណ្ណកម្ម
អក្សរសាស្ត្រ សិល្បះរបស់សាស្ត្រចារ្យ សមាជិកបណ្ឌិតសភា Hoang Quang Thuan ប្រធាន
វិទ្យាស្ថានបច្ចេកវិទ្យាទូរគមនាគមន៍ - បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀត
ណាម។ សាស្ត្រចារ្យ សមាជិកបណ្ឌិតសភា Hoang Quang Thuan បានអោយដឹងថា៖
“ ចំណុចដ៏ពិសេសដោយឡែករបស់សៀវភៅនេះគឺស្ដីអំពីប្រវត្តិសាស្ត្ររបស់ជីដូន
ជីតាយើងបានកសាងនិងការពារមាតុប្រទេសក្នុងរយៈពេលរាប់ពាន់ឆ្នាំ ចាប់ពីរាជ្ជ
កាលស្ដេច Dinh Tien Hoang រហូតមកដល់រាជ្ជកាលស្ដេច Ly Cong Uan ។ វណ្ណកម្មនេះ
បានក្រើនរំលឹកយើង ថា៖ ប្រទេសវៀតណាមមានប្រពៃណីប្រវត្តិសាស្ត្រកសាងនិងការ
ពារប្រទេសជាតិដ៏អង់អាចក្លាហាន។ ភារកិច្ចរបស់យើងគឺត្រូវការពារមាតុប្រទេស
វៀតណាម៕ ”