|
ឧបនាយករដ្ឋមន្រ្តីវៀតណាមNguyen Thien Nhanថ្លឬងមតិនោសិក្ខាសាលា(រូបថត៖Internet) |
Vovworld- សិក្ខាសាលា” ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា៖
ទឹសដៅ អភិវឌ្ឌ្យន៏“បានបើកនៅរដ្ឋធានីហាណូយនាព្រឹកថ្ងៃទី១៧កក្កដាក្នុង
ឱកាសរំលឹកខួប លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត(មករា១៩៧២-មករា
២០១២)នឹងលើកទី៥ទិវា បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត(២០០៧-២០១២)។នេះក៏ជាឱកាសដើម្បីបណ្តា អ្នកប្រាជ្ញ នៃប្រទេសទាំង២លើកឡើងនូវមតិអំពី
របៀបនឹងវិធានការណ៏សំដៅពង្រឹង ពង្រីក ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តឥណ្ឌា-វៀតណាមក្នុងស្ថានភាពថ្មីដែរ។ថ្លែងមតិ នៅសិក្ខាសាលា ឧបនាយករដ្ឋមន្រ្តី
Nguyen Thien Nhan ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ នៅវៀតនាម Ranjit Rae នឹង
តំណាងជាច្រើននាក់បានអះអាងថា៖ទំនាក់ទំនង វៀតណាម-ឥណ្ឌាជាទំនាក់
ទំនងមិត្តភាពប្រពៃណីដែលត្រូវបានលោកប្រធានហូជី មិញនឹងនាយករដ្ឋមន្រ្តី
Jawaharlai Nehru ពូនជ្រុំ។ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត វៀតណាម-ឥណ្ឌានា
សព្វថ្ងៃគ្របដណ្តប់មកលើវិស័យជាច្រើនពីការការពារជាតិសន្តិសុខពាណិជ្ជកម្ម
វិនិយោគដល់វិទ្យាសា្រស្តបច្ចេកវិជ្ជាព័ត៍មាន។ល។។ក៏ប៉ុន្តែទំនាក់ ទំនងនេះត្រូវ
ការពង្រីកទៅវិស័យជាច្រើនផ្សេងទៀត។សាស្រ្តាចារ្យ Dang Dinh Quy នាយក
សាលាសភាបណ្ឌិតការទូតលើកច្បាស់ថា៖ "សភាពការណ៏ក្នុងតំបន់នឹងលើ
សកលលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់ រហ័ស។ដើម្បីនាំទំនាក់ទំនង
រវាងប្រទេសទាំង២កាន់តែអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាថែមទៀត យើងត្រូវការមានការ
វាយតំលៃដោយបរានុម័តនឹងវិទ្យាសាស្រ្តអំពីកំណាត់ផ្លូវ ដែល បានឆ្លង លើក
ឡើងនូវមតិផ្តួចផ្តើមសំរាប់ដំណាក់កាលខាងមុខ"។
វាយតំលៃចំពោះតួនាទីរបស់វៀតណាមក្នុងប្លុកអាស៊ាន ឯកអគ្គរដ្ឋទូត
ឥណ្ឌា ប្រចាំនៅវៀតណាម Ranjit Rae អះអាងថា៖ " រូបសណ្ធានសន្តិសុខ
នឹងដេ្ឋកិច្ចថ្មីកំពុងពង្រីកក្នុងតំបន់នឹងលើសកលលោក។ ទាំងឥណ្ឌានឹងវៀត
ណាមសុទ្ធតែឆ្ពោះទៅរករចនាសំព័ន្ធតំបន់នឹងសកលលោកបើកចំហនឹង
ប្រជាធិបតេយ្យ១-កន្លែងដែលប្រទេសទាំងឡាយសុទ្ធតែដើរតួនាទីត្រឹមត្រូវ
របស់ខ្លួន។ប្រការនេះនឹងរួមវិភាគទានដល់ខឿនសន្តិភាពសន្តិសុខនឹងស្ថិរភាព
បង្ក លក្ខណះជំរុញកិច្ចសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងរបស់ប្រជាជន
នៃប្រទេសទាំង២"។
ក្រោយពីពិធីបើកតំណាងនានាពិភាគ្សាអំពីបណ្តាខ្លឹមសារសហប្រតិបត្តិ
ការដូចជាសន្តិសុខស្បៀងអាហារយថាទស្សសហប្រតិបត្តិការរវាងប្រទេស
ទាំង២លើវិស័យ នយោបាយសន្តិសុខការពារជាតិ ការវិនិយោគនឹងការផ្លាស់ប្តូរ
ពាណិជ្ជកម្មទ្វេភាគី៕