សិក្ខាសាលា រណសិរ្សឆ្ពោះទៅទិសខាងកើតចាប់ពីយុទ្ធនាការ Xuân Loc ដល់យុទ្ធនាការហូជីមិញ

សិក្ខាសាលា រណសិរ្សឆ្ពោះទៅទិសខាងកើតចាប់ពីយុទ្ធនាការ Xuân Loc ដល់យុទ្ធនាការហូជីមិញ - ảnh 1
ទិដ្ឋភាពសិក្ខាសាលា (រូបថតៈ dongnai.vn)

(VOVworld)-នាព្រឹកថ្ងៃទី ២៤ មេសានៅខេត្ត Dong Nai ក្រសួងការពារជាតិ និង
គណៈ កម្មាធិការប្រជាជនខេត្ត Dong Nai បានរួមផ្សំរៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត
“សិក្ខាសាលារណសិរ្សឆ្ពោះទៅទិសខាងកើត ចាប់ពីយុទ្ធនាការ Xuân Loc ដល់យុទ្ធ
នាការ HCM  ប្រវត្តិសាស្រ្ត” ក្នុងឪកាសរំលឹកអនុស្សាវរីយ៌លើកទី៣៧ទិវាជ័យជំនះ
Xuan Loc និងមហាជ័យជំនះនិទាឃរដូវឆ្នាំ១៩៧៥។ នៅក្នុងសិក្ខាសាលា មានបទ អន្តរាគមន៌ជាច្រើន របស់បណ្តានាយទាហាន កងទ័ព និងបណ្តា អ្នក បដិវត្តជើង
ចាស់ បានប្រមូលផ្តុំធ្វើឲ្យច្បាស់ និងជ្រាវជ្រៅថែមទៀត អំពីកត្តាសម្រេចជ័យជំនះ និទាឃរដូវនិយាយរួម យុទ្ធនាការឆ្ពោះទៅទិសខាងកើត និង យុទ្ធ នាការហូជីមិញ ប្រវត្តិសាស្រ្តនិយាយដោយឡែក។ ឧត្តមសេនីយ៌ទោ Nguyen Tuan Dung អនុប្រ
ធាន អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និយាយថា៖

    "មុននេះ ៣៧ឆ្នាំលើផ្លូវវាយសំរុកចូល Sai Gonជាយុទ្ធនាការសំខាន់និងប្តូរផ្តាច់ និងមានអត្ថន័យស្នូលគឺយុទ្ធនាការ Xuan Loc។ Xuan Loc ពេលនោះ ត្រូវបានចក្រ ព័តអាមេរិកហៅថា “ទ្វាដែកថែប”នៅទិសខាងកើត ដូច្នេះ បានវិនិយោគយ៉ាងធំ កសាងទីនេះក្លាយទៅជាមូលដ្ឋានទ័ពដ៏រឹងមាំ ដូច្នេះ យុទ្ធនាការ នេះដើរតួ នាទី សំខាន់ចំពោះយុទ្ធនាការហូជីមិញនិយាយដោយឡែក និងដំណើការតស៊ូប្រឆំាង ចក្រព័តអាមេរិកនិយាយរួមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ