សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រខាងកើត លើកទី៧ ត្រូវបានបើកនៅទីក្រុង Vung Tau

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រខាងកើត លើកទី៧ ត្រូវបានបើកនៅទីក្រុង Vung Tau - ảnh 1
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រខាងកើត លើកទី៧ ត្រូវបានបើកនៅទីក្រុង Vung Tau

(VOV)_ដោយប្រធានបទ៖សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បី​សន្តិ
សុខ​និងអភិវឌ្ឍន៍ក្នុងតំបន់ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រ​ខាងកើត
 ​លើក​ទី៧ ត្រូវបានបើក នាព្រឹកថ្ងៃទី២៣ វិច្ឆិកា នៅទីក្រុង Vung Tau។​ដំណាងជាង
​២០០​នាក់​ ជាអ្នកជំនាញការ អ្នកប្រាជ្ញ នៅក្នុងនិងក្រៅប្រទេសបានអញ្ជើញចូល
រួមសិក្ខា​សាលា​នេះ ដើម្បីវាយតំលៃអំពីស្ថានភាពនៅសមុទ្រខាង​កើត នាំចេញ
ការ​ព្យាករណ៍ ​លើកសំណើរចំពោះគោលនយោបាយនានា សំដៅ​រួមចំណែកដោះ
ស្រាយជំលោះ​ដោយសន្តិវិធី រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ថ្លែងមតិនៅទីនេះ លោក Dang Dinh Quy នាយកវិទ្យាស្ថានកិច្ច​ការ​បរទេស បានលើកច្បាស់ថា៖

“ ប្រការសំខាន់បំផុតគឺប្រមូលផ្តុំបណ្ដាអ្នកជំនាញការជួរមុខស្រាវជ្រាវអំពី​សមុទ្រ
​ខាងកើត ដើម្បីវាយតំលៃអំពីព្រឹត្តិការណ៍នានាដែលកើតមានឡើងនៅ​សមុទ្រខាង
កើត​នាពេលថ្មីៗនេះ។ វិភាគ ចែករំលែកលទ្ធផលស្រាវជ្រាវនានា ​របស់គេក្នុងរយៈ
ពេល១​ឆ្នាំកន្លងទៅ។ទន្ទឹមនឹងនោះ ពិភាក្សានាំចេញដំណោះស្រាយនានា សំរាប់
រដ្ឋាភិបាល និងភាគីទាក់ទិននានា កសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិ
ភាព សហប្រតិបត្តិការ និងគ្រប់គ្រងបានជំលោះនានា ពីព្រោះថា៖ សមុទ្រខាងកើត
ដើរតួនាទីសំខាន់ចំពោះប្រទេសទាំងឡាយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ