សិក្ខាសាលាសេដ្ឋកិច្ចតំបន់ក្នុងដំណើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅវៀតណាម

សិក្ខាសាលាសេដ្ឋកិច្ចតំបន់ក្នុងដំណើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅវៀតណាម - ảnh 1
សិក្ខាសាលាសេដ្ឋកិច្ចតំបន់ក្នុងដំណើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅវៀតណាម

(VOV)_” បង្កលក្ខណះសំរាប់តំបន់ទាំងឡាយបានអភិវឌ្ឍន៍ ដោយផ្អែកទៅ​
លើ​ការធ្វើអាជីវកម្មឧត្តមភាព និងសក្ដានុភាពរបស់តំបន់និមួយៗ ដើម្បីបង្កើត​ហេ
ដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសមស្រប និងតភ្ជាប់តំបន់ជាមួយគ្នា បង្កើតឡើងការអភ
វិឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ខ្លាំងក្លាសំរាប់ប្រទេសទាំងមូល។” ប្រធានគណៈ​កម្មា
ធិការសេដ្ឋកិច្ចមជ្ឈឹម លោក Vuong Dinh Hue បានសង្កត់ដូច្នេះ​ ក្នុង​សិក្ខាសាលា
អន្តរជាតិ ដោយប្រធានបទ៖ សេដ្ឋកិច្ចតំបន់ ក្នុងដំណើការរៀបចំ​រចនាសម្ព័ន្ធ និង
ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននៅវៀតណាម ។ សិក្ខាសាលា​លើកនេះបានប្រារព្វ
ឡើងនាព្រឹកថ្ងៃទី៣មេសា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោក Georg
 Christinan Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅ​វៀតណាមបានសង្កត់ធ្ងន់ថា៖ 
លក្ខណះសម្រេចចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង​រយៈពេលយូរអង្វែងនៅវៀត
ណាម គឺត្រូវមានការរួមសហការរវាងខេត្តទាំងឡាយ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច នឹង
ទទួលបានប្រសិទ្ធិភាពខ្ពស់ថែមទៀត ប្រសិនបើ រដ្ឋ និងឯកជនរួមដៃអនុវត្ត។

          រីឯ លោក Vuong Dinh Hue បានអះអាងថា៖

          “ ពង្រីកឧត្តមភាពរបស់តំបន់និមួយៗផង និងផ្តល់អាទិភាពសំរាប់តំបន់​
សេដ្ឋ​​កិច្ច​មុខព្រួញទៀតផងដើម្បីបង្កើតកម្លាំងទាក់ទាញនិងរីកសាយភាយ​ទៅ
ដល់គ្រប់តំបន់។ ​មាន​គោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍តំបន់ជួបការលំ
បាក ជាពិសេសគឺ​តំបន់ឆ្ងាយដាច់ស្រយាល អភិវឌ្ឍន៍សេដ្ឋកិច្ចរុក្ខកម្ម។”

          អង្គសន្និសីទជាច្រើនក៏បានស្នើអោយវៀតណាមត្រូវគិតគូរដល់ភាពសម្រប
សម្រួលរវាងកក្តាប្រវត្តិសាស្ត្រ និងកំរិតអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចខុសគ្នា ត្រូវ
ធានាចរិតលក្ខណះសមភាពរវាងសហគមន៍ផ្សេងគ្នា ​ជនជាតិ និង​ឱកាសអភិវឌ្ឍន៍ ។
 វៀតណាមគប្បីមានយន្តការ គោលនយោបាយសមស្រប ​ជំរុញការតភ្ជាប់ បង្កើន
វិនិយោគតាមតំបន់ ដើម្បីបង្កលក្ខណះអភិវឌ្ឍន៍ឆាប់រហ័ស​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ