សិក្ខាសាលាស្តីពីការដឹកនាំរបស់បក្សក្នុងការងារថែទាំគាំពារកុមារ

                        

សិក្ខាសាលាស្តីពីការដឹកនាំរបស់បក្សក្នុងការងារថែទាំគាំពារកុមារ - ảnh 1
រូបថត​ VOV

Vovworld-នាព្រឹកថ្ងៃទី២៤មេសានៅទីក្រុងហាណូយ(វៀតណាម)ក្រសួង
ការងារយុទ្ឋជនពិការនិងសង្គមកិច្ចសហការជាមួយមូលនិធិកុមារអង្គការ
សហប្រជាជាតិរៀបចំ សិក្ខាសាលាលាតត្រដាងអនុវត្តសារាចរណ៍របស់
ការិយាល័យនយោបាយស្តីពីការដឹកនាំរបស់បក្សកម្មុយនិស្តវៀតណាម
ក្នុងការងារ ថែទាំគាំពារកុមារក្នុងស្ថានភាពថ្មី។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តី
ក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ចអោយដឹងថា៖ក្រោយរយះពេល
ជាង១០ឆ្នាំលាតត្រដាងអនុវត្តសារាចរណ៍ ការងារថែទាំគាំពារនិងអប់រំ
កុមារបានមានការប្រែប្រួលសកម្មនិងទទួលបានលទ្ឋផលសំខាន់មួយចំនួន។
នៅឱកាសនេះដែរ  ដំណាងរបស់ខេត្ត Bac Giang  -Son La- Quang Nam
និងTra Vinh​ជាដើមបានចែករំលែកបទពិសោធន៍ក្នុងការងារចាត់ចែង​អនុវ​ត្ត
សារាចរណ៍របស់ការិយាល័យនយោបាយស្តីពីការដឹកនាំរបស់បក្សកម្មុយនិស្ត
វៀតណាមក្នុងការងារ ថែទាំគាំពារកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ