សឹក្ខាសលាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិចក្នុងសមាហរណកម្មនិងការអភិវឌ្ឍន៍

សឹក្ខាសលាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិចក្នុងសមាហរណកម្មនិងការអភិវឌ្ឍន៍រៀប
ចំដោយការសែតអេឡិចត្រូនិចរបស់បក្សកុម្មុយនិស្តវៀតណាមបានធ្វើឡើងនាព្រឹក
ថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ។តាមនោះដល់ឆ្នាំ២០១៥អង្គភាពអាជីវកម្មធំៗចំនួន
៨០%មានទំព័រព័ត៌មានអេឡេចត្រូនិច។អនុប្រធានការិយាស័យគណៈកម្មាធិការជា
តិសេដ្ឋកិច្ចអន្តរជាតិ Trinh Minh Anh បានលើកច្បាស់ថា៖ពាណិជ្ជកម្មអេឡេចត្រូនិច
ជាវិស័យក្នុងចំណោមវិស័យដែលរដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់ជា
ពិសេសក្នុងដំណើរធ្វើសមហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ៖ “មុនពេលចូលរួម
អង្គការពាណិជ្ជកម្មពិភពលោក(WTO)នា ឆ្នាំ២០០៥នាយករដ្ឋមន្ត្រីវៀតណាមបាន
អនុម័តផែនការមេអំពីពាណិជ្ជកម្មអេឡិចត្រូនិចនៅដំណាក់កាល២០០៦-២០១០។នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមក៏បានអនុម័តផែនការអភិវឌ្ឍពាណិជ្ជកម្មអេ
ឡិចត្រូនិចនៅដំណាក់កាល២០១១-២០១៥។សេចក្ដីសំរេចនេះគឺជាការអនុវត្ត
បណ្ដាកិច្ចសន្យាធ្វើសមហរណកម្មអន្តរជាតិជាមួយ WTO – APEC និង​ ASEM ដែលវៀតណាមបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ