|
សកម្មភាពជួយជ្រោមជ្រែងសប្តាហ៏សមុទ្រកោះសមុទ្រវៀតណាម(រូបថត៖Internet) |
VOV-នាយប់ថ្ងៃទី 8 មិថុនា នៅខេត្ត Ba Ria Vung Tau (ភាគខាងត្បូងវៀត
ណាម) ប្រព្រឹត្តិទៅ កម្មវិធី ផ្ជួបប្រាស្រ័យសិល្បះ ដោយប្រធានបទ៖ “វៀត
ណាមខ្លាំងអំពីសមុទ្រ ធ្វើមានពីសមុទ្រ”។ នេះគឺជា សកម្មភាពមួយ ក្នុង
ចំណោមបណ្ដាសកម្មភាពស្នូល នៃ សប្ដាហ៍សមុទ្រ និងកោះវៀតណាមឆ្នាំ 2012 និងនេះក៏គឺជា សកម្មភាពបញ្ចប់ សប្ដាហ៍សមុទ្រ និងកោះវៀត
ណាម ឆ្នាំ 2012។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល វៀត
ណាម លោក Hoang Trung Haiបានសង្កត់ធ្ងន់ថា៖ នេះគឺជាឱកាស ដើម្បី
អះអាងនូវ ឆន្ទះ សេចក្តីប្តេជ្ញាចិត្ត ការពារបណ្ដាដំបន់សមុទ្រ កោះ ដ៏ពិសិដ្ឋ
របស់មាតុប្រទេស ជួយជ្រោមជ្រែងបណ្ដាសកម្មភាពទប់ទល់នឹង ការផ្លាស់
ប្តូរអាកាសធាតុ រក្សារបរិស្ថានសមុទ្រ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយ
ចីរភាព របស់ពិភពលោកទាំងមូល។ ឧបនាយករដ្ឋមន្ត្រី បានអោយដឹងថា៖
នាបច្ចុប្បន្ន បណ្ដាផ្នែកសេដ្ឋកិច្ចសមុទ្រ និងទាក់ទិនជាមួយសមុទ្រ រួមវិភាគ
ទាន ចំនួន 48% នៃ GDP ។វៀតណាម ខំប្រឹងប្រែង ដល់ឆ្នាំ 2020 សេដ្ឋកិច្ច
សមុទ្រ រួមវិភាគទានពី 53-55 % នៃGDP ដោះស្រាយ បណ្ដាបញ្ហាសង្គមយ៉ាង
ល្អ លើកស្ទុយជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺប្រជាជននៅតំបន់ឆ្នេ
សមុទ្រ។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ក៏បានបញ្ជាក់ ថា ត្រូវសុក្រិដ្ឋ
យន្តការគោលនយោបាយ ច្បាប់ អំពីការ គ្រប់គ្រងធនធាន បរិស្ថានសមុទ្រ
រក្សារ និងធ្វើអាជីវកម្មបណ្ដាប្រភពផល ពីសមុទ្រ សំដៅ ទទួលបានគោលដៅ ក្លាយទៅជា ប្រទេសខ្លាំងអំពី សមុទ្រ និង ធ្វើមានពីសមុទ្រ។
ក្នុងព្រិត្តិការណ៏១ផ្សេងទៀត ព្រឹកថ្ងៃទី៩មិថុនា នៅសកលវិទ្យាល័យ
Quy Nhon ក្រសួង អប់រំនឹងបណ្តុះបណ្តាលវៀតណាមបានរៀបចំមីទីន ជួយជ្រោមជ្រែងចំពោះសប្តាហ៏សមុទ្រនឹងកោះសមុទ្រវៀតណាមនឹងទិវា
មហាសាគរពិភពលោកទី៨មិថុនា។ថ្លែងមតិនៅពិធី អនុរដ្ឋមន្រ្តីក្រសួង អប់រំ
បណ្តុះបណ្ណាលTran Quang Quyអះអាងថា៖ប្រធានបទនៃសប្តាហ៏ សមុទ្រ
នឹងកោះសមុទ្រវៀតណាមឆ្នាំ២០១២គឺ វៀតណាមខ្លាំងអំពីសមុទ្រ ធ្វើមាន
ពីសមុទ្រ តាមស្មារតីនៃសេចក្តីសំរេចចិត្តសន្និបាតលើកទី៤ គណះកម្មាធិការ
មជ្ឈឹមបក្សនីតិកាលទី១០ដែលបានលើកឡើងនៅក្នុង យុទ្ធសាស្រ្តសមុទ្រ
វៀតណាមដល់ឆ្នាំ២០២០។ទិវាមហាសាគរពិភពលោក គឺសំដៅលើកសរសើរ លើកកំពស់ការយល់ដឹងអំពីតួនាទីសំខាន់របស់ សមុទ្រនឹងមហាសាគរក្នុង
ជីវភាពរស់នៅ។លោកTran Quang Quyសង្កត់ធ្ងន់ថា៖ផ្គួបបណ្តាខ្លឹមសារ
ការពារប្រព័ន្ធអេកូឡូស៊ីសមុទ្របញ្ចូល ទៅក្នុងចំណេះដឹងបរិស្ថានសមុទ្រ
ចំពោះមនុស្ស។បណ្តាសិស្សានុសិស្សនិសិត្សបណ្តាបីតាមាតាសិស្សចូរ
សកម្មចូលរួមយុទ្ធនាការចេញទ័ពនៅ តាមបណ្តោយតំបន់ឆ្នេរសមុទ្រដូច
ជាបោសសំអាតឆ្នេរសមុទ្រឃោសនា៕