សកម្មភាពចាប់ផ្តើមសប្តាហ៍វប្បធម៌ទេសចរណ៍ខេត្ត Dien Bien ឆ្នាំ ២០១៤
|
សកម្មភាពចាប់ផ្តើមសប្តាហ៍វប្បធម៌ទេសចរណ៍ខេត្ត Dien Bien ឆ្នាំ ២០១៤ (Image: dienbientv.vn) |
(VOVworld) – “ពិធីផ្កា Ban និងការដង្ហែរក្បួនលើវិថី” គឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពចាប់ផ្តើមសប្តាហ៍វប្បធម៌ទេសចរណ៍ខេត្ត Dien Bien ឆ្នាំ
២០១៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មិនា នៅខេត្ត Dien Bien ភាគខាងជើងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវា
ជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា)។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ
នាព្រឹកថ្ងៃទី ១៣ មិនា គណៈកម្មាធិការប្រជាជនខេត្ត Dien Bien សហការជាមួយ អគ្គនាយកដ្ឋានទេសចរណ៍បានរៀបចំសិក្ខាសាលា “ពង្រីកតំលៃពិសេសនៃកេរ្ត៏
ដំណែល Dien Bien Phu ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត Dien Bien ក្នុងការចងសម្ព័ន្ធជាមួយតំបន់ពាយ័ព្យ”។ ថ្លែងមតិនៅទីនេះ អគ្គនាយករងអគ្គនា
យកដ្ឋានទេចរណ៍វៀតណាម លោកស្រី Hoang Thi Diep បានអះអាងថា៖
“កេរ្ត៏តំណែល Dien Bien Phu គឺជាធនធានទេសចរណ៍មនុសាសស្ត្រដែលមាន តំលៃពិសេសចំពោះការអភវិឌ្ឍន៍ទេចរណ៍មិនត្រឹមតែរបស់ខេត្ត Dien Bien
ប៉ុណ្ណោះទេ ថែមទាំង ចំពោះប្រទេសវៀតណាមទាំងមូល ទៀតផង។ ការធ្វើ
អាជីវកម្មបណ្ដា តំលៃនៃកេរ្ត៏ដំណែលមិនត្រឹមតែបំរើភ្ញៀវទេចរណ៍ ប៉ុណ្ណោះ
ទេថែមទាំង មានអត្ថន័យអប់រំស្មារតីស្នេហាជាតិប្រពៃណីបដិវត្តន៍រួមចំណែកក្នុង ការអភិវឌ្ឍន៍ជំនាន់ជាបន្តរបស់វៀតណាមទៀតផង។ Dien Bien Phu ត្រូវបាន កំណត់គឺជាទីកន្លែងអភិវឌ្ឍន៍ទេសចរណ៍ដែលមានសក្តានុភាពក្នុងចំណោម ទីកន្លែងទេសចរណ៍ជាតិក្នុងទូទាំងប្រទេស។ ក្នុងរយៈពេលកន្លងមក ការពង្រីក តំលៃពិសេសនៃកេរ្ត៏ដំណែលត្រូវបានខេត្តយកចិត្តទុកដាក់និងទាក់ទាញបរិមាណ ភ្ញៀវទេសចរណ៍ជាច្រើន។”
នាថ្ងៃដដែល កម្មវិធីបង្ហាញសៀវភៅចល័តដែលឧទ្ទេសនាមអំពីមនុស្សវប្បធម៌
នៅខេត្ត Dien Bien ក៏ត្រូវបានរៀបចំឡើង ផងដែរ៕