សកម្មភាពជាច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅវៀតណាម។

សកម្មភាពជាច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅវៀតណាម។ - ảnh 1
វត្ត Truong Sa Lon ទីរួមស្រុក Truong Sa ស្រុកកោះ Truong Sa ខេត្ត Khanh Hoa (vov.vn)



        VOV-នាថ្ងៃទី២១សីហា ពោលគឺទិវាបុណ្យភ្ជុំបិណ្ឌ (ថ្ងៃទី១៥កើតខែទី៧)
ជា​ទិវា​បុណ្យធំមួយក្នុងចំណោមទិវាបុណ្យធំៗ របស់វៀតណាមតាមទម្លាប់ពុទ្ធ
សាសនា សកម្មភាពជាច្រើនអំណរទិវាបុណ្យបានរៀបចំនៅដំបន់នានាក្នុង
ទូទាំងប្រទេស។ ស្ដីពីអត្ថន័យរបស់ទិវាបុណ្យភ្ជុំបិណ្ឌ ព្រះតេជ្ជគុណ Thich Bao
Nghiem អនុប្រធាន​ក្រុម​ប្រឹក្សាអភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម
មានពុទ្ធដីការថា៖

        “ពិធីបុណ្យភ្ជុំបិណ្ឌក្នុងពុទ្ធសាសនា បានបង្ហាញស្មារតីមនុស្សសាស្ត្ររបស់
មនុស្ស ឆ្ពោះទៅជីដូនជីតាឪពុកម្ដាយដើម្បីបួងសួងឲ្យអ្នកដែលចែកឋានទៅ​បានទៅកាន់ឋានសួគ៌របស់ព្រះពុទ្ធនិងដឹងគុណឪពុកម្ដាយ។ ​ទិវានេះបានអប់រំ​ប្រពៃណីសិលធម៍របស់ជនវៀតណាម​មានជីដូនជីតាទើបមានឪពុកម្ដាយ មាន​
ឪពុក​ម្ដាយទើបមានយើង។”

        នាព្រឹកថ្ងៃទី២១សីហា វត្ត Truong Sa Lon ទីរួមស្រុក Truong Sa ស្រុកកោះ
Truong Sa ខេត្ត Khanh Hoa បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនិងមហាពិធី​សូត្រមន្ត​បង្សកូលរំលឹកគុណបណ្ដាវីរយុទ្ធជនពលីដែលបានការពារអធិបតេយ្យភាព
ដំបន់សមុទ្រកោះដ៏ពិសិទ្ធិរបស់មាតុប្រទេសនៅ Truong Sa និងប្រជាជនដែល
ត្រូវ​ស្លាប់​លើ​ដំបន់សមុទ្រកោះវៀតណាម។​ព្រះតេជ្ជគុណ Thich Giac Nghia
អធិការវត្ត Truong Sa Lon បានឲ្យដឹងថា៖

        “បងប្អូនយុទ្ធជនមកចូលរួមពិធីបុណ្យជាច្រើនកុះករ ដោយទឹកចិត្តរំលឹក
គុណ​ឧទ្ទឹសបួងសួងជូនឪពុកម្ដាយដែលនៅរស់មានកំលាំងពលំមានអាយុយ៉ឺន
យូរ ឪពុក​ម្ដាយ​ដែលបានចែកឋានបានទៅកាន់សុគតិភព។ ទន្ទឹមនឹងនោះបួង
សួងជូនបណ្ដា​វីរយុទ្ធជនពលីដើម្បីបុព្វហេតុការពារមាតុប្រទេស៕”

 

ប្រតិកម្មទៅវិញ

ផ្សេងៗ