សកម្មភាពជាច្រើននៅក្នុងកម្មវិធី “ដំណើរបេតិកភ័ណ្ឌ” Hoi An និង My Son

(VOVWORLD) - នារសៀលថ្ងៃទី ៧ កញ្ញា កម្មវិធីសម្តែងឧបករណ៍តូរ្យតន្ត្រីបុរាណនិងរថយន្តបុរាណ - ដំណើរបេតិ កភ័ណ្ឌ បានប្រព្រឹត្តទៅនៅទីក្រុង Hoi An ដើម្បីអបអរខួបលើកទី ២០ នៃ “ទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិក ភណ្ឌវប្បធម៌ពិភពលោក”។ 
សកម្មភាពជាច្រើននៅក្នុងកម្មវិធី “ដំណើរបេតិកភ័ណ្ឌ” Hoi An និង My Son - ảnh 1ទិដ្ឋភាពនៃទីក្រុង Hoi An 

ទីតាំងសម្តែងសំខាន់ៗ រួមមានទីប្រជុំជនបុរាណ Hoi An, តំបន់ប្រាសាទ My Son និងបានដង្ហែតាមដងផ្លូវមួយចំនួននៃទីក្រុងបុរាណ Hoi An ដែលបង្កើតឡើងសកម្មភាពវប្បធម៌ សិល្បៈតាមដងវិថីដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងឱកាសនេះ សាធារ ណជន នឹងបានគយគន់នូវ លក្ខណៈវិសេសវិសាលនៃឧបករណ៍ប្រពៃណី ដែលត្រូវបានដាក់តាំងបង្ហាញនិងណែនាំនៅសួនរូបចម្លាក An Hoi។  លោក Ngo Hong Quang  អ្នកដឹកនាំកម្មវិធី "ឧបករណ៍តន្រ្តីជនជាតិនិងរថយន្តបុរាណ - ដំណើរបេតិកភ័ណ្ឌ" បានអោយដឹងថា៖ “នេះជាសកម្មភាពពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដែលផ្តល់ឱកាសឱ្យមនុស្សជួបប្រាស្រ័យទាក់ទង និងស្គាល់ពីឧបករណ៍តន្រ្តីច្រើនប្រភេទ។ នៅទីនេះ គេលេងបទភ្លេងមានលក្ខណៈវប្បធម៌របស់ប្រជាជាតិនីមួយៗ ដោយបានរួមបញ្ចូលគ្នា។ វាជាឱកាសល្អបំផុត។ យើងមានប្រតិភូ ៨ ក្រុម ជាមួយសិប្បករជាង ២០០ នាក់។ ម្យ៉ាងវិញទៀត ចំនួនឧបករណ៍ដែលបាននាំមកនៅទីនេះ មានច្រើនប្រហែល ១២៥ ប្រភេទផងដែរ”។

ក្នុងពេលជាមួយគ្នានោះ ក្បួនដង្ហែររថយន្តបុរាណ ធ្វើដំណើរពីទីក្រុង Hoi An ដល់ My Son បានប្រមូលផ្តុំនូវរថយន្តចាស់ៗជាច្រើន ដែលត្រូវបានរក្សាទុក កែលម្អតាមពេលវេលា។ លោក Dinh Hai អតីតប្រធានមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Quang Nam  បានអោយដឹងថា នេះគឺជាឱកាសមួយសម្រាប់អាជីវកម្មនិងប្រជាជន តងស្នងសងគុណដល់បេតិកភ័ណ្ឌ។ លោក Dinh Hai បានអោយដឹងថែមទៀតថា៖  “ការលើកតម្កើងឧបករណ៍តន្រ្តីជាតិ  គឺជាការលើកតម្កើងនូវតម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម។ ក្រៅពីក្បួនរថយន្តបុរាណ ធ្វើដំណើរពីទីក្រុង Hoi An ទៅកាន់ My Son ដើម្បីចូលរួមជាមួយបរិយាកាសរួមរបស់ Hoi An និង My Son ក្នុងឱកាសអបអរសាទរខួបលើកទី ២០ ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផង ប៉ុន្តែក៏បានរំលឹកយើងទាំងអស់គ្នា គួរតែ អភិរក្សនិងគោរពលក្ខណៈប្រសើរក្នុងជីវភាពរស់នៅ”។

យោងតាមកាលវិភាគ ពីធីខួបទី ២០ នៃទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son  ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក និងរយៈពេល ១០ ឆ្នាំនៃ Cu Lao Cham (នៅ Hoi An) ត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវៈចម្រុះ ពិភពលោក ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី៨ ខែកញ្ញានៅក្នុងតំបន់ប្រាសាទ My Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ