សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1
សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

នាថ្ងៃទី២២ ធ្នូ កងយោធពលខេមរះភូមិន្ទកម្ពុជា ស្ថានទូតវៀតណាម និងសហ
គមន៍ជន វៀតណាមនៅកម្ពុជា បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ឌ ដាក់កម្រងផ្កានៅ
វិមានរំលឹកខួបអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្តវៀតណាម នៅរាជធានីភ្នំពេញ។ នេះ
គឺជាកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ឌជនវៀតណាមដែលបានពលីជីវិត ដើម្បីភារកិច្ចអន្តរ
ជាតិដ៏ខ្ពង់ខ្ពស់ អោយជួយសង្គ្រោះជាតិកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍
ប៉ុលពត។
(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម  (ថ្ងៃទី២២ ធ្នូឆ្នាំ ១៩៤៤ -ថ្ងៃទី២២ ធ្នូ ឆ្នាំ ២០១៥) និងថ្ងៃទី២៦ ​ទិវាការ​ពារប្រទេសក្នុង ប្រជាជនទាំងមូល (ថ្ងៃទី២២ធ្នូឆ្នាំ ១៩៨៩-ថ្ងៃទី២២ ធ្នូ ឆ្នាំ ​២០១៥)​ នៅតំបន់ជាច្រើន នៅវៀតណាម បានប្រព្រឹត្តទៅសកម្មភាពជាច្រើន រំលឹកខួប​អនុស្សាវរីយ៍ព្រឹត្តិការណ៍ សំខាន់នេះ។ 

          នាថ្ងៃទី២១ ធ្នូ នៅខេត្ត Tuyen Quang បានរៀបចំជំនួបប្រាស្រ័យកម្មា​ភិបាល  ​ជាន់ខ្ពស់ កងទ័ពដែលបានចូលនិវត្តន៍ នៅក្នុង​ខេត្ត ឆ្នាំ ២០១៥។ ​ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Pham Minh Huan បានកត់សម្គាល់​ ការរួមវិភាគទានរបស់បណ្ដាកម្មាភិបាលកងទ័ព របស់កង​កម្លាំង​ប្រដាប់អាវុធខេត្ត ក្នុងរយៈពេលកន្លងទៅ ចំពោះស្ថិរភាព សន្តិសុខនយោបាយ ​ការពារប្រទេស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងខេត្ត នាពេលកន្លងទៅ។ ​នាថ្ងៃនេះដែរ នៅខេត្ត  Quang Nam ( ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្ត​ទៅពិធីប្រគល់កិត្តិនាមវីរះ ជន កងកម្លាំងប្រដាបអាវុធ ចំពោះបណ្ដាបុគ្គលមានស្នាដៃខ្ពស់ក្នុងការតស៊ូប្រឆាំង ចក្រព័តអាមេរិក ​សង្គ្រោះជាតិ។ ​

          ក៏ក្នុងឱកាសនេះដែរ នៅប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី២០ ធ្នូ សមាគម  អតីតយុទ្ធជនវៀតណាម Berlin – Brandenburg បានរៀបចំជំនួបមុខ ​ក្នុងឱកាស ​រំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ ​ អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានអះអាងនិងវាយតំលៃខ្ពស់ចំពោះប្រពៃណីដ៏ភ្លឺស្វាង របស់កង ​ទ័ពប្រជាជនវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានបង្ហាញមោទនភាពអំពីជនវៀត ណាមនិយាយរួម ដែលក្នុងនោះមានបណ្ដាអតីតយុទ្ធជន ដែលបានមិត្តភក្តិ​ អាល្លឺម៉ង់ និងរដ្ឋាភិបាលអាល្លឺម៉ង់ វាយតំលៃជាសហគមន៍មួយក្នុងចំណោម ​សហគមន៍សម្របខ្លួនល្អបំផុតនៅអាល្លឺម៉ង់។ ផ្អែកទៅលើគ្រឹះដ្ឋាននេះ ឯកអគ្គ រដ្ឋទូត មានគោលបំណងថា៖ បណ្ដាអតីតយុទ្ធជនបន្តពង្រីកប្រពៃណី ដើម្បី កសាងសហគមន៍វៀតណាមនៅអាល្លឺម៉ង់កាន់តែអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម  រួម​ចំណែកជំរុញទំ​នាក់ទំនងដៃគូយុទ្ធវៀតណាមនិងអាល្លឺម៉ង់ឡើងកំរិតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ