សកម្មភាពជាច្រើនអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា

(VOVWORLD) -នាល្ងាចច្ងៃទី ១៩ វិច្ឆិកា លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញួបានអញ្ជើញទៅសាកសួរសុខទុក្ខគ្រូបង្រៀនឆ្នើមក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៣៥ ទិវាគ្រូបង្រៀនវៀតណាម។
សកម្មភាពជាច្រើនអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា  - ảnh 1 សកម្មភាពជាច្រើនអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា 

នាល្ងាចច្ងៃទី ១៩ វិច្ឆិកា លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញួបានអញ្ជើញទៅសាកសួរសុខទុក្ខគ្រូបង្រៀនឆ្នើមក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៣៥ ទិវាគ្រូបង្រៀនវៀតណាម។ នៅផ្ទះ សាស្រ្តាចារ្យរង បណ្ឌិត Huynh Van Hoang អតីតនាយកាសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៅពេលលោកនៅជាគ្រូបង្រៀន លេខាសម្ព័ន្ធយុវជន និងនាយករងសាកលវិទ្យាល័យ។ លោក Nguyen Thien Nhan បានឲ្យដឹងថា នាពេលខាងមុខ ទីក្រុងហូជីមិញនឹងមានកម្មវិធី និងគម្រោងការណ៍អភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់ក្នុងដំណាក់កាលធ្វើសមាហរណកម្មតំបន់ និងពិភពលោក។ រីឯខ្លួនវិញ លោក Huynh Van Hoang បានចែករំលែកថា៖

"រដ្ឋមានទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា ដើម្បីរំលឹកគុណដល់គ្រូបង្រៀន ដូច្នែះខ្ញុំមានក្ដីសម្បាយរីករាយណាស់។ ថ្ងៃនេះ គ្រូបង្រៀនដូចរូបខ្ញុំបានទទួលស្វាគមន៍និស្សិតមកសួរសុខទុក្ខយ៉ាងច្រើនកុះករ ដូច្នេះខ្ញុំមានអារម្មណ៍រំភើបណាស់។ ហើយនេះគឺជាឱកាសសម្រាប់ខ្ញុំជួបសំណេះសំណាលជាមួយអតីតនិស្សិត។ ទោះបីជាប្អូនៗមានមុខងារអ្វីៗក្ដី ប៉ុន្តែនៅពេលមកសួរសុខទុកខ្ញុំនៅតែគោរពគ្រូបង្រៀន។

ក៏នាល្ងាចថ្ងៃទី ១៩ វិច្ឆិកា ថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំផ្នែកអប់រំបណ្ដុះបណ្ដាលទីក្រុងបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនផ្កាអបអរសាទរទិវាគ្រូបង្រៀន វៀតណាមសម្រាប់គ្រូបង្រៀនឆ្នើម បណ្ឌិត Truong Thi Hien ជាអតីត នាយកវិទ្យាស្ថានកម្មាភិបាលទីក្រុងហូជីមិញ និងគ្រូបង្រៀនប្រជាជន សាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Tuyen អតីតនាយកមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។

នាព្រឹកថ្ងៃតិ ១៩ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vũ Đức Đam បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៣៥ ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី ២០ វិច្ឆិកា) និងលើកទី៤០ ទិវាបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលក្រោយឧត្តមនៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិផងដែរ។

នាព្រឹកថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញ បានរៀបចំពីធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ ទិវាគ្រូបង្រៀនវៀតណាម (២០/វិច្ឆិកា/១៩៨២ - ២០/វិច្ឆិកា/២០១៧)។ ក្នុងឱកាសនេះ បក្ស និងរដ្ឋបានប្រគល់ជូនគ្រឿងឥស្សរិយយសឯករាជ្យចំនួន ១ គ្រឿង គ្រឿងឥស្សរិយយសពលកម្មចំនួន ២ គ្រឿង និងកិត្តិនាមគ្រូបង្រៀនឆ្នើមចំនួន ២ សម្រាប់កម្មាភិបាល គ្រូបង្រៀន ដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារនៅបណ្ឌិតសភានយោបាយជាតិហូជីមិញ។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិកាចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានស្នើឲ្យបណ្ឌិតសភានយោបាយជាតិហូជីមិញបន្តរៀបចំឡើងវិញរចនាសម្ព័ន្ធមុខជំនាញបណ្ដុះបណ្ដាល បំពាក់បំប៉ននយោបាយជាន់ខ្ពស់ បណ្ឌិត អនុបណ្ឌិតតាមទិសស៊ីជម្រៅ។ លោកបានលើកច្បាស់ថា៖

“ឱកាស និងការសាកល្បងគឺធំធេងណាស់ ទោះបីជានាបច្ចុប្បន្នបណ្ឌិតសភាបានអនុវត្តហើយក្ដី ប៉ុន្តែគប្បីយកចិត្តទុកដាក់ និងវិនិយោគថែមទៀតអំពីកម្មវិធីបង្រៀន ជ្រើសរើសជួរគ្រូបង្រៀន ហើយរៀបចំឡើងវិញរចនាសម្ព័ន្ធកម្មវិធីសិក្សាឲ្យសមស្របនឹងស្ថានភាពថ្មី។ ខ្ញុំមានក្ដីជឿជាក់ថា ដោយមានប្រពៃណីដ៏ត្រចះត្រចង់ ក្នុងរយៈពេល ៦៨ ឆ្នាំ កសាង និងអភិវឌ្ឍន៍នោះ បណ្ឌិតសភានឹងសម្រេចរួចរាល់នូវភារកិច្ចដែលបានប្រគល់ជូនក្នុងស្ថានភាពថ្មី”។

 ក៏នាព្រឹកថ្ងៃទី២០ វិច្ឆិកា មហាវិទ្យាល័យសង្គមវិទ្យាសាស្ត្រនិងមនុស្សសាស្ត្រនៃមហាវិទ្យាល័យជាតិហូជីមិញបានរៀចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវាកកើត និងអភិវឌ្ឍន៍។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតំណាម លោកស្រី Dang Thi Ngoc Thinh មានប្រសាសន៍ថា៖

“មហាវិទ្យាល័យគម្បីបន្តធ្វើឲ្យមានស្តង់ដារនិងផ្លាស់ប្ដូរថ្មីនូវរបៀបគ្រប់គ្រងថ្នាក់ឧត្តម ហើយតភ្ជាប់នឹងការលើកកំពស់គុណភាពជួរគ្រូបង្រៀន និងអ្នកស្រាវជ្រាវដើម្បីឆាប់អភិវឌ្ឍន៍ឲ្យក្លាយទៅជាមហាវិទ្យាល័យនាំមុខគេនៅក្នុងតំបន់អាស៊ីលើវិស័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ។ ជាពិសេស គឺសាលាគប្បីយកចិត្តទុកដាក់ដល់ គ្រូបង្រៀនវ័យក្មេង ដែលមានឬទ្ធានុភាពនយោបាយ សីលធម៌និងបន្សាំនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០”។

ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍ទិវាគ្រូបង្រៀនវៀតណាម នាព្រឹកថ្ងៃទី ២០ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរគ្រូបង្រៀនប្រជាជន និងអ្នកមានការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុអប់រំវៀតណាម។

នាព្រឹកថ្ងៃទី ២០ វិច្ឆិកា ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកសម្ពោធ “លំហប្រពៃណីហាណូយ - Amsterdam”។ នេះគឺជាសំណង់វប្បធម៌មានអត្ថន័យក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃសាលាហាណូយ - Amsterdam ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលសិស្សពូកែនៅទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ