សកម្មភាពជាច្រើនអបអរសាទរទិវានារីវៀតណាម ថ្ងៃទី ២០ ខែតុលា
(VOVWORLD) -នាយប់ថ្ងៃទី ១៩ ខែតុលា នៅអគាររំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្ដាយវៀតណាម វីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជន Nguyen Thi Ranh (ទីក្រុងហូជីមិញ)បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ "តារា ទីក្រុង" ។
ទិដ្ឋភាពនៃឈុតសម្ដែងសិល្បៈ |
នាយប់ថ្ងៃទី ១៩ ខែតុលា នៅអគាររំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្ដាយវៀតណាម វីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជន Nguyen Thi Ranh (ទីក្រុងហូជីមិញ)បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ "តារា ទីក្រុង" ដែលរៀបចំដោយសម្ព័ន្ធសមាគមនារីទីក្រុង និងកាសែតនារីទីក្រុង។ កម្មវិធីនេះ សំដៅលើកតម្កើងជួរកម្មាភិបាល និងយុទ្ធជន នៃគណកម្មការឃោសនា Sai Gon – Gia Dinh ដែលត្រូវបានប្រគល់កិត្តនាមជាវីវៈជននៃកងកម្លាំង ប្រដាប់អាវុធប្រជាជន។ កម្មវិធីនេះទទួលបានការចូលរួមពីតំណាងជាអតីតកម្មភិបាលនារីនៃ គណកម្មការឃោសនា Sai Gon – Gia Dinh កម្មភិបាល និងសិល្បករ សិល្បការិនីចំនួន៧០០ នាក់។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Ngoc Bich ប្រធានសម្ព័ន្ធសមាគមនារីទីក្រុងហូជីមិញបានចែករំលែកថា
“នាថ្ងៃនេះ នៅស្រុក Cu Chi ទីក្រុងហូជីមិញ នោះ យើង មានឱកាស ជួបជុំគ្នានៅផ្ទះរបស់អ្នកម្កាយ Tam Ranh - វីរៈអ្នកម្ដាយវៀតណាម វីរៈជន នៃកងកម្លាំង ប្រដាប់អាវុធប្រជាជន លោកយាយ Nguyen Thi Ranh។ យើងខ្ញុំសូមថ្វាយធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកយាយ និងវិរៈជនទាំង ដើម្បីជាការតបស្នងសងគុណ។ ប្រការនេះបានបង្ហាញនូវគុណធម៌តបស្នងសងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់ជំនាន់មុនៗ”។
នាថ្ងៃដដែល នៅខេត្ត Hau Giang ទីក្រុង Can Tho និងនៅទីក្រុងហាណូយក៏បានរៀបចំសកម្មភាពជាច្រើនដើម្បី អបអរសាទរទិវានារីវៀតណាមផងដែរ៕