សកម្មភាពជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងស្វាគមទិវាគ្រួសារវៀតណាម។

សកម្មភាពជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងស្វាគមទិវាគ្រួសារវៀតណាម។ - ảnh 1
សកម្មភាពជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងស្វាគមទិវាគ្រួសារវៀតណាម។ (vov.vn)


        VOV-ដើម្បីជួយជ្រោមជ្រែងឆ្នាំគ្រួសារវៀតណាមនិងរំលឹកខួបអនុស្សាវរីយ៍
​ទិវា​គ្រួសារ​វៀតណាមទី២៨មិថុនា នាថ្ងៃទី២៣មិថុនា សម្ព័ន្ធសមាគមនារីទីក្រុង​
Da Nang បាន​រៀបចំ​ទិវាបុណ្យ “សមភាពភេទ-គ្រួសារចូលរួម​សកម្មភាព​សង្គម​
និង​កសាង​សហគមន៍”។ កម្មាភិបាលសមាជិកសមាគមនារីនិងដំណាងគ្រួសារ
នៅ​ទីក្រុង Da Nang ជាង២ពាន់នាក់បានចូលរួម។ លោកស្រី Do Thi Kim Linh  
ប្រធាន​សម្ព័ន្ធ​សមាគម​នារី​ទីក្រុង Da Nang បានឲ្យដឹងថា៖

        “ប្រការដែលយើងខ្ញុំចង់ផ្ញើរជូនទិវាបុណ្យគឺបញ្ហាកសាងគ្រួសារសមភាព​
ជៀន​លឿន​សុភមង្គលលើមូលដ្ឋានអនុវត្តសមភាពភេទ លើមូលដ្ឋានគ្រួសារ
នានា​ចូលរួម​សកម្មភាពសង្គមនិងកសាងសហគមន៍។ តាមរយៈសកម្មភាពនៅ
ទិវា​បុណ្យ​​បណ្ដា​គ្រួសារ​មានឱកាសប្រជុំចែករំលែកបទពិសោធន៍របស់គ្នា។”

         ក្នុងសកម្មភាពទាក់ទិនមួយទៀត​នាថ្ងៃទី២២មិថុនានៅទីក្រុង New York
អាមេរិក​បាន​​ប្រព្រឹត្តទៅសកម្មភាពវប្បធម៍កីឡាប្រចាំឆ្នាំមានឈ្មោះ“ទិវាគ្រួសារ​
អាស៊ាន” ជា​មួយ​​ការចូលរួមរបស់កម្មាភិបាលនិងសាច់ញ្ញាត្តិរបស់គណៈប្រតិភូ
​ដំណាងអចិន្ត្រៃយ៍ ស្ថាប័ន​ដំណាងនៃប្រទេសសមាជិកចំនួន១០របស់សមាគម​
បណ្ដា​ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ