សកម្មភាពជួយឧបត្ថម្ភកម្មករ និងពលករដ៏មានអត្ថន័យជាច្រើន ដើម្បីទទួលអំណរបុណ្យតេត ២០២២

(VOVWORLD) - សហជីពនៃមណ្ឌលឧស្សាហកម្មខេត្ត Vinh Phuc បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំគ្នា - និទាឃរដូវសុខសាន្ត” ជូនសមាជិកសហជីព កម្មករ និងពលករ ដែលមាន ស្ថានភាពរស់នៅលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២២។

នាព្រឹកថ្ងៃទី ១៦ មករា សហព័ន្ធពលកម្មទីក្រុង Da Nang បានប្រារព្ធកម្មវិធី “អំណរបុណ្យតេត និទាឃរដូវ ២០២២” ដោយបានប្រគល់អំណោយចំនួន  ៥ ០០០ កញ្ចប់ដែលមានតម្លៃ ២,៥ ពាន់លានដុងជូនកម្មករក្រីក្រ។

នាព្រឹកថ្ងៃទី ១៦ មករា សហព័ន្ធពលកម្មទីក្រុងហូជីមិញបានរួមសហការជាមួយ “មូលនិធិសង្គមសប្បុរសធម៌ទឹកចិត្តមាស” នៃសហព័ន្ធពលកម្មវៀតណាមបានរៀបចំកម្មវិធីផ្តល់អាហារូបករណ៍ដល់កូនចៅរបស់កម្មករ ពលករ និងសមាជិកសហជីពដែលបានជំនះពុះពារលើការលំបាកហើយទទួលបានលទ្ធផលសិក្សារៀនសូត្រពូកែនៅទីក្រុង។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលមានអត្ថន័យជាក់ស្តែងក្នុងការថែទាំកុមារ ហើយជាប្រភពលើកទឹកចិត្តដល់គ្រួសារនីមួយៗ ជាពិសេសក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២២។

នាថ្ងៃដដែល សហជីពនៃមណ្ឌលឧស្សាហកម្មខេត្ត Vinh Phuc បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំគ្នា - និទាឃរដូវសុខសាន្ត” ជូនសមាជិកសហជីព កម្មករ និងពលករ ដែលមាន ស្ថានភាពរស់នៅលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ