សកម្មភាពថែទាំបុណ្យតេតជូនប្រជាជន និងពលករនៅតាមខេត្ត ក្រុងនានា
(VOVWORLD) - ក្នុងឱកាសបុណ្យតេត ២០២២ នោះ នារសៀលថ្ងៃទី ១៧ មករា តំណាងថ្នាក់ដឹកនាំទីក្រុង Da Nang និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង Da Nang បានអញ្ជើញចុះសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតដល់បងប្អូនជនរួមជាតិ Co Tu និងជនជាតិ Hoa ដែលកំពុងរស់នៅតាមភូមិនានានៅស្រុក Hoa Vang ។
សកម្មភាពថែទាំបុណ្យតេតជូនប្រជាជន និងពលករនៅតាមខេត្ត ក្រុងនានា (រូបថត៖ laodong.vn) |
ក្នុងក្របខ័ណ្ឌនៃសកម្មភាពថែទាំប្រជាពលករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ (បុណ្យតេត) នោះ នារសៀលថ្ងៃទី ១៧ មករា អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធពលកម្មទីក្រុងហាណូយ លោកស្រី Dang Thi Phuong Hoa បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកសហជីព និងប្រជាពលករ ដែលមិនបានវិលត្រឡប់ទៅស្រុកវិញ ក្នុងឱកាសបុណ្យតេត នៅតាមមណ្ឌលផ្ទះជួលរបស់ពលករនៅឃុំ Kim No និង Hai Boi (ស្រុក Dong Anh)។ តំណាងសហព័ន្ធពលកម្មទីក្រុងហាណូយមានក្ដីសង្ឈឹមថាអំណោយទាំងនេះនឹងជួយកាត់បន្ថយការលំបាកសម្រាប់សមាជិកសហជីប ក្នុងឱកាសបុណ្យតេត ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលករបន្តខិតខំប្រឹងប្រែងធ្វើពលកម្ម និងរួមសហការជាមួយសហគ្រាស ដើម្បីជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។
ក្នុងឱកាសបុណ្យតេត ២០២២ នោះ នារសៀលថ្ងៃទី ១៧ មករា តំណាងថ្នាក់ដឹកនាំទីក្រុង Da Nang និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង Da Nang បានអញ្ជើញចុះសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតដល់បងប្អូនជនរួមជាតិ Co Tu និងជនជាតិ Hoa ដែលកំពុងរស់នៅតាមភូមិនានានៅស្រុក Hoa Vang ។ តំណាងថ្នាក់ដឹកនាំទីក្រុងបានជូនពរដល់ជនរួមជាតិទទួលអំណរបុណ្យតេតយ៉ាងសុខសាន្ត និងសប្បាយរីយរាយ ព្រមទាំងសម្ដែងគោលបំណងថាជនរួមជាតិសាមគ្គីភាព ហើយបន្តអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ឲ្យបានល្អប្រសើរផងដែរ។
សកម្មភាពថែទាំបុណ្យតេតជូនប្រជាជន និងពលករនៅតាមខេត្ត ក្រុងនានា (រូពថត៖ VOV) |
នាថ្ងៃតី ១៧ មករា នៅសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យ Van Canh ទីរួមស្រុក Van Canh ស្រុក Van Canh (ខេត្ត Binh Dinh) បានប្រព្រឹត្តិទៅកម្មវិធី “ បុណ្យតេតដ៏កក់ក្តៅសម្រាប់កុមារ - ពិធីបុណ្យវេចនុំអន្សម”ឆ្នាំ ២០២២។ ក្នុងឱកាសនេះ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ រាប់រយនាក់ ដែលមានស្ថានភាពរស់នៅលំបាក និងកុមារកំព្រាឪពុកម្តាយដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Binh Dinh ក៏ទទួលបានអំណោយបុណ្យតេតផងដែរ៕