VOV-ក្នុងឱកាសបុណ្យតេតប្រពៃណីនៃប្រជាជាតិ សកម្មភាពជាច្រើនត្រូវ
បានរៀបចំនៅក្នុងនោងក្រៅប្រទេស។ នាយប់ថ្ងៃទី៨កុម្ភៈ អនុប្រធានរដ្ឋវៀត
ណាមលោកស្រី Nguyen Thi Doan បានមកជូនពរបុណ្យតេតកម្មាភិបាលពលករ
ក្រុមហ៊ុនចំកាត់បរិស្ថានទីក្រុងហាណូយ។ អនុប្រធានរដ្ឋចង់ឲ្យក្រុមហ៊ុនបន្ត
ពង្រីកប្រពៃណីសាមគ្គីភាពរួមចំណែកសំខាន់ដើម្បីរដ្ឋធានីកាន់តែបៃតងស្អាត
ពីមួយថ្ងៃទៅមួយថ្ងៃ។
|
សាលាក្រុង ទីក្រុង Paris បានចូលរួមជាមួយស្ថានទុតវៀតណាមប្រចាំនៅបារាំងរៀបចំទទួលបុណ្យតេតប្រពៃណីវៀតណាម។ |
នាថ្ងៃទី៨កុម្ភៈ ជាលើកដំបូងសាលាក្រុង ទីក្រុង Paris បានចូលរួមជាមួយស្ថានទុតវៀតណាមប្រចាំនៅបារាំងរៀបចំទទួលបុណ្យតេតប្រពៃណីវៀតណាម។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគួឲ្យយកចិត្តទុកដាក់ចាប់ផ្ដើមឲ្យ
ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំង២០១៣។ មោទនភាពអំពីការដែលជាលើកដំបូងសាលាក្រុងទីក្រុង Paris បានចូលរួមរៀបចំទទួលបុណ្យតេតវៀតណាម
ឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា៖
“លើកនេះជាលើកលើកដម្កើងឲ្យការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅបារាំងចំពោះជីវភាពរស់នៅនៅប្រទេសនេះ។ ខ្ញុំមោទនភាពនិងរំភើប
ចិត្តក្នុងពេលដែលពិធីមានវត្តមានរបស់ទេសភិបាលក្រុង Paris រួមជាមួយ
ទេសភិបាលខ័ណ្ឌទិ៤ សមាជិកសភានានាបានមករួមសប្បាយនិងលើកដម្កើង
រាល់ប្រពៃណីដ៏ល្អប្រសើបំផុតរបស់ប្រជាជាតិវៀតណាមនិងពិធីបុណ្យតេត
របស់យើង។”
|
នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគួឲ្យយកចិត្តទុកដាក់ចាប់ផ្ដើមឲ្យឆ្នាំជួបប្រាស្រ័យ
វៀតណាម-បារាំង២០១៣។ |
នាថ្ងៃដ៏ដែលនៅសហព័ន្ធរុស្ស៊ី ស្ថានទូតវៀតណាមបានរៀបចំការជួបមុខស្និទ្ធស្នាលស្វាគមឆ្នាំម្សាញ់សំរិទ២០១៣។ថ្លែងមតិបើកការជយបមុខ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Pham Xuan Son បានសង្ឃឹម
ថា ក្នុងឆ្នាំ២០១៣ប្រជាជនកម្មាភិបាលមន្ត្រីដែលកំពុងធ្វើការឆ្ងាយពីមាតុប្រទេស
មានបន្ថែមកំលាំងចលករឆ្លងផុតពីរាល់ការលំបាកសាកល្បងឈានឡើងក្នុង
ជីវភាពរស់នៅក្នុងការងារ។
|
ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួបមុខស្និទ្ធស្នាលស្វាគមឆ្នាំម្សាញ់
សំរិទ២០១៣។ |
នាយប់ថ្ងៃទី៩កុម្ភៈសកម្មភាពជាច្រើនស្វាគមឆ្នាំថ្មីបានប្រព្រឹត្តទៅនៅបណ្ដា
ដំបន់។ នៅទីក្រុងហាណូយកម្មវិធីវប្បធម៍សិល្បៈនៅរាត្រីឆ្លងចូលឆ្នាំថ្មីត្រូវបាន
រៀបចំ។ បណ្ដាពិធីសម្ដែងវប្បធម៍សិល្បៈត្រូវបានរៀបចំនៅកន្លែងលេងកំសាន្តសាធារណៈមជ្ឈមណ្ឌលវប្បធម៍នៅខ័ណ្ឌស្រុកទីរួមស្រុកចំនួន២៩។ ក៏ក្នុងរាត្រីឆ្លង
ចូលឆ្នាំថ្មី ទីក្រុងហាណូយបានរៀបចំបាញ់កាំជ្រួចផ្កានោកន្លែងចំនួន២៩ក្នុង
រយៈពេល១៥នាទី។
|
ក្នុងឱកាសបុណ្យតេតប្រពៃណីនៃប្រជាជាតិ សកម្មភាពជាច្រើនត្រូវបានរៀបចំនៅក្នុងនិងក្រៅប្រទេស។ |
ក៏ក្នុងរាត្រីថ្ងៃដ៏ដែល នៅខេត្ត Nghe An រាត្រីឆ្លងចូលឆ្នាំថ្មីបុណ្យតេតម្សាញ់
សំរិទបានប្រព្រឹត្តទៅនៅទីលានហូជីមិញ (ទីក្រុង Vinh) នេះជាសកម្មភាពវប្បធម៍
ស្វាគមអំណរឆ្នាំថ្មី ជាឱកាសដើម្បីលើកដម្កើងរាល់តំលៃវប្បធម៍និងអប់រំប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនឆ្ពោះទៅ “ខេត្ត Nghe An មួយសមាហរណកម្មនិង
អភិវឌ្ឍន៍”។ លោក Pham Tien Dung នាយករងមន្ទីវប្ធម៍កីឡានិងទេសចរណ៍ខេត្ត
Nghe An បានឲ្យដឹងថា៖
“នៅកន្លែងលេងកំសាន្តនៃទីក្រុង Vinh បានប្រព្រឹត្តទៅបណ្ដាសកម្មភាពវប្បធម៍ដូចជាតាំងបង្ហាញពិព័ណប្រណាំងទុក។ ឆ្នាំនេះបណ្ដាសកម្មភាពវប្បធម៍កីឡាទេសចរណ៍មន្ទីរបានបញ្ជាជូនឲ្យបណ្ដាមូលដ្ឋានអនុវត្តព្រមៗគ្នា។ ទោះបីជាប្រជាជនដំបន់ឆ្ងាយដាច់ស្រយាលប្រជាជនជនបទដំបន់ព្រៃភ្នំសុទ្ធតែបានអនុវត្តមុនដើម្បីរៀបចំទាន់ពេលវេលាបណ្ដាកន្លែងលេងកំសាន្តសំរាប់ប្រជាជនបានល្អ
ប្រសើរ៕”