សកម្មភាពនានាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin
(VOV WORLD) /  
|
រូបថតInternet |
Vovworld-ព្រឹកថ្ងៃទី៣សីហា។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក NguyenThien Nhanរួមជាមួយថ្នាក់ដឹកនាំសមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxinវៀតណាមនិងថ្នាក់ដឹកនាំខេត្ត Bac Giang បានទៅសាកសួរសុខទុក្ខនិងជូន
អំណោយដល់បណ្តាគ្រួសារ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin
នៅ ខេត្ត Bac Giang។ លោក NguyenThienNhanបានលើកទឹកចិត្តនិងមានគោល
បំណងថា៖បណ្តាគ្រួសារនឹងខំប្រឹងប្រែងឆ្លងកាត់លើការលំបាកដើម្បីឈានទៅ
មុខក្នុងជីវភាពរស់នៅ។លោកNguyenThien Nhan ក៍អះអាងដែរថា៖បក្សនិងរដ្ឋ
វៀតណាមជានិច្ចកាលផ្តោតសំខាន់ដល់ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង
ទុំ dioxin។លោកអោយដឹងថា៖“ តាមតួលេខស្ថិតិគឺ នាបច្ចុប្បន្ននេះមានជនរងគ្រោះ ប្រមាណ២សែននាក់ទទួលបានប្រាក់ឧបត្ថម្ភ។ប៉ុន្តែការថែទាំ ជនរងគ្រោះចំនួន៣លាន
នាក់នៅជួបការលំបាក។បក្សនិងរដ្ឋបានផ្សព្វផ្សាយគោលនយោបាយជាច្រើនដើម្បី
ជួយឧបត្ថម្ភជនរងគ្រោះ “។
ទាក់ទិនដល់សកម្មភាពដើម្បី ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin
ផងដែរព្រឹកថ្ងៃទី៣សីហា ជនស្ម័គ្រចិត្តជិត៥ពាន់នាក់នៃសមាគមកាកបាទក្រហម
ទីក្រុងហូជីមិញបានចូលរួមកម្មវិធី ដើរថ្មើជើង។កម្មវិធីនេះគឺសំដៅរួមចំណែកឃោ
សនាអំពីព្រឹត្តិការនៃ៥២ឆ្នាំសោនាដកម្មជាតិគីមីពុលពណ៌លឿងទុំ dioxinនៅវៀតណាមដល់ប្រជាជននៅទូទាំងប្រទេស៕
-VOV WORLD