សកម្មភាពយកចិត្តទុកដាក់ថែទាំតេតអោយជនក្រីក្រ អ្នកមាន ចំណូលទាប
សកម្មភាពយកចិត្តទុកដាក់ថែទាំតេតអោយជនក្រីក្រ អ្នកមានចំណូលទាបជាប្រពៃណីរបស់វៀតណាម ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ម្ដង់ៗ។ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ដំបន់ជាច្រើនក្នុងទូទាំងប្រទេសបានកំពុងអនុវត្តន៏បណ្ដាសកម្មភាពនេះយ៉ាងខ្លាំងក្លា។ ជាមួយគោលដៅ៖ មិនទុកអោយគ្រួសារណា មិនមានថ្ងៃចូលឆ្នាំថ្មីទេ គណះកម្មាធិការប្រជាជនទីក្រុង Da Nang បានផ្ដល់ទឹកប្រាក់ចំនួន ២០ ពាន់លានដូង ដើម្បីចុះទៅសាក់សួរសុក្ខទុខ និងជូនអំណោយអោយគ្រួសារក្រីក្រនិងបណ្ដាមុខសញ្ញាលំបាក់ក្នុងដំបន់ចំនួនជីត៧ពាន់គ្រួ។ មន្ទីការងារ យុទ្ធជនពិការ និងសង្គមកិច្ចក៏បានស្នើគណះកម្មាធិការប្រជាជនទីក្រុង Da Nang ពិនិត្យផ្ដល់អង្ករចំនួន ១០០០តោន ជួយឧបត្ថម្ភបណ្ដាគ្រួសារមានស្ថានភាពលំបាក់ពិសេសផងដែរ។
គណះកម្មាធិការប្រជាជនខេត្ត Kon Tum ក៏ទើបនឹងបានសម្រេចលៃទុកទឹកប្រាក់ចំនួនជាង ៣ពាន់លានដុង ដើម្បីថែទាំតេតអោយបណ្ដាមុខសញ្ញាដែលទទួលការជួយឧបត្ថម្ភសង្គមនៅក្នុងដំបន់។ ក្រៅពីនោះ ខេត្តក៏បានលៃទុកទឹកប្រាក់រាប់រយលានដុងដើម្បីរៀបចំបណ្ដាសកម្មភាពទៅសាក់សួរសុក្ខទុខ ជូនអំណោយអោយគ្រួសារយុទ្ធជន ពលីជីវិត អ្នកម្ដាយវៀតណាមវារះភាព…។លោក Nguyen Trung Thuan នាយករងមន្ទីការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Kon Tum បានថ្លែងថា៖មន្ទីការងារ យុទ្ធជនពិការ និងសង្គមបានពិគ្រោះយោបល់ជាមួយគណះកម្មាធិការប្រជាជនខេត្ត មានផែនការទៅសាក់សួរសុក្ខទុក ជូនពរចូលឆ្នាំថ្មី ជូនអំណោយបណ្ដាមុខសញ្ញា។ មន្ទីក៏បានមានផែនការរបស់ខ្លយន តាមការិយាល័យការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៃបណ្ដាស្រុក ទីក្រុង ដើម្បីពិគ្រោះយោបល់ជាមួយគណះកម្មាធិការប្រជាជនបណ្ដាស្រុក ទីក្រុងរៀបចំផែនការយ៉ាងម៉ត់ចត់ ទៅសាក់សួរសុក្ខទុកបណ្ដាមុខសញ្ញា ធានាបណ្ដាផលប្រយោជន៏របស់រដ្ឋ គោលនយោបាយរបស់រដ្ឋចំពោះបណ្ដាមុខសញ្ញាមុនថ្ងៃចូលឆ្នាំថ្មី៕