សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមនៅក្នុងនិងក្រៅប្រទេស

Vovworld-ព្រឹកថ្ងៃទី១កញ្ញនៅទីក្រុងហូជីមិញ​គណះកម្មាធិការបក្ស  ក្រុមប្រឹក្សា
ប្រជាជននិងគណះកម្មាធិការប្រជាជន​បានរៀបចំពិធីរំលឹកខួបលើកទី៦៨ ទិវា
បុណ្យជាតិ។ថ្លែងមតិនៅឱកាសនេះលោក Le Hoang Quanប្រធានគណះកម្មាធិការ
ប្រជាជនទីក្រុងបានសង្កត់ធ្ងន់ដល់សមិទ្ឋិដែលបក្សភាគនិងប្រជាជនទីក្រុងទទួល
បាននាពេលកន្លងទៅបន្តបព្វហេតុបដិវត្តន៍របស់ជំនាន់មុនៗយ៉ាងសក្តសម្យ។
លោកអោដឹងថា៖“ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗនិងកម្មករម្នាក់ៗនៃទីក្រុង
ហូជីមិញសច្ចាពង្រីកប្រពៃណីស្នេហាជាតិ​ស្មារតីសាមគ្គភាព​ ឆន្ទះបដិវត្តន៍ដ៍អង់អាច
ក្លាហានតទៅទៀត។ទន្ទឹមនឹងនោះខិតខំកសាងទីក្រុងទៅជាទីក្រុងអារិយ្យធម៌ទំនើប​រួមចំណែយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។    “
នៅឩកាសនេះដែរសកម្មភាពរំលឹកខួបលើកទី៦៨ ទិវាបុណ្យជាតិជាច្រើនបានរៀប
ចំឡើងនៅខេត្ត​ Lam Dong  និងSon La​របស់វៀតណាម។មុននោះនាថ្ងៃទី៣១សីហា
នៅរស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំពិធីជួបមុខជាមួយសហគមន៍
ជនវៀតណាមដែលកំពុងបំពេញការងារនិងសិក្សារៀនសូត្រនៅ អេហ្ស៊ីប។ថ្លែងមតិ
នៅទីនេះលោក Dao Thanh Chung បានអោដឹងថា៖ទំនាក់ទំនងរវាងប្រទេសទាំង២
ត្រូវបានពូនជ្រុំដោយឈរ​លើប្រពៃណីដ៍ល្អប្រសើរ។
នាយប់ថ្ងៃទី៣១សីហា​នៅ​អតីតរាជធានី Luang Prabang  ឡាវបក្សភាគ​ រដ្ឋអំណាច
 Luang Prabang  បានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមបានរៀ​បចំកម្ម
វិធីសិល្បះក្នុងឱកាសរំលឹកខួបលើកទី៦៨ ទិវាបុណ្យជាតិ។នាថ្ងៃដដែល​  សមាគម
ជនវៀតណាមនៅរដ្ឋធានីបាងកកថៃបានរៀបចំពិធីខួបលើកទី៦៨នៃទិវាបុណ្យជាតិ
ទី២កញ្ញា។ថ្លែងមតិនៅទីនេះប្រធានសមាគមជនវៀតណាមនៅរដ្ឋធានីបាងកក
លោក Nguyen Ngoc Anh  បានគូសបញ្ជាក់ថា៖នេះជាកម្មវិធី១ដ៍មានអត្ថន័យដែលរួម
ចំណែកបង្កើតជំនឿជឿជាក់សំរាប់ស្គមន៍ក្នុងការពង្រីកប្រពៃណីដ៍ត្រចះត្រចង់នៃ
ប្រទេសជាតិក៍ដូចជាស្មារតីសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមក។

                

សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមនៅក្នុងនិងក្រៅប្រទេស - ảnh 1

សមាគមជនវៀតណាមនៅរដ្ឋធានីបាងកកថៃបានរៀបចំពិធីខួបលើកទី៦៨នៃទិវាបុណ្យជាតិទី២កញ្ញា។
(រូបថត​VNA)

​​​​​​               
ពិព័រណ៍រូបថតនិសប្តហ៍ខ្សែភាពយន្តវៀតណាម-ទីជួមណាត់ពិភពលោកកំពុងប្រព្រិត្ត
ទៅនៅទីក្រុង Kharkovអ៊ុយក្រែន។ពិព័រណ៍ជាសកម្មភាព១ក្នុងចំណោមសកម្មភាព
សំដៅឧទ្ទេសនាមអំពីទឹកដីវៀតណាម។ថ្លែងមតិនៅទីនេះលោក Nguyen Bac Son
រដ្ឋមន្រ្តី ក្រសួងព័ត៌មាននិងផ្សពផ្សាយវៀតណាមអះអាងថា៖វៀតណាមថា៖ដំបូង
បង្អស់ពិព័រណ៍នេះសំដែងមនោសញ្ចេតនារបស់បក្សរដ្ឋវៀតណាមគឺឆ្ពោះទៅសហគមន៍
ជនវៀតណាមនៅអ៊ុយក្រែន។នេះក៍ជាសាស្តីពិប្រទេសវៀតណាម១ស្អាត​ពោរពេញដោយ
ប្របៃណីវប្បធម៌និងមានបំណងកសាងចំណងសាមគ្គីភាពជាមួយប្រទេសទាំង​ឡាយលើសកលលោក។

ក្នុងឱកាសរំលឹកខួបលើកទី៦៨នៃទិវាបុណ្យជាតិ​វៀតណាមថ្នាក់ដឹកនៃរបស់ប្រទេស
មួយចំនួនបាន បានផ្ញើសារទូរលេខអំណររបស់ថ្នាក់ដឹកនាំបក្ស​ រដ្ឋ​រដ្ឋាភិបាលនិង
រដ្ឋសភាវៀតណាម។ក្នុងនោះមានផ្ញើសារទូរលេខអំណរប្រធានរដ្ឋចិន​លោក​ Xi Jin Ping ​ប្រធានរដ្ឋសភាលោក Zhang De Jiang  និងនាយករដ្ឋមន្រ្តី​លោកLi Ke Qiang។ប្រធានរដ្ឋ
ឡាវលោក Chumaly Sayason នាយករដ្ឋមន្រ្តី Thoong Sinh Thammavong ​និង​  ប្រធាន
រដ្ឋសភា  Pani Yathotou ។ប្រមុខរដ្ឋស្តីទីរបស់កម្ពុជាសម្តេច​ជាស៊ីម​  សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុនសែន​ប្រធានរដ្ឋហេងសំរិន។ប្រធាន​ក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សា រដ្ឋមន្រ្តីគុយបា
លោក​​ Raul Casto Ruz។ប្រធានាធិបតីរុស្ស៊ីលោក Vladiamia Putin នាយករដ្ឋមន្រ្តី​លោក
DmitryMedvedev  និងប្រធានព្រឹទ្ឋសភា​ Valetina Matviyenko៕


ប្រតិកម្មទៅវិញ

ផ្សេងៗ