សកម្មភាពរំលឹកខួបលើកទី ១២៩ ទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) -នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប សហគមជនវៀតណាម រួមទាំងភ្ញៀវកិត្តិយសអេហ្ស៊ីប និងអន្តរជាតិជាច្រើនរូបបានចូលរួមពិធីមិទ្ទិញរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ។
សកម្មភាពរំលឹកខួបលើកទី ១២៩ ទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong 

នាថ្ងៃទី ១៦ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំពិធី រំលឹកខួបលើកទី ១២៩ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩) ដោយមានសកម្មភាពជាក់ស្ដែងជាច្រើន។

នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប សហគមជនវៀតណាម រួមទាំងភ្ញៀវកិត្តិយសអេហ្ស៊ីប និងអន្តរជាតិជាច្រើនរូបបានចូលរួមពិធីមិទ្ទិញរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ។ អញ្ជើញថ្លែងនៅទីនេះ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានអះអាងថា នេះគឺជាឱកាសដ៏មានអត្ថន័យ ដើម្បីមិត្តភក្តិអន្តរជាតិ និងប្រជាជនវៀតណាមនៅអេហ្ស៊ីបរំលឹកអំពីការចងចាំអំពីលោកប្រធានហូជីមិញ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតួនាទីរបស់លោកប្រធានហូជីមិញក្នុងការចាក់គ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររហូតមកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមបានរួមសហការជាមួយ លោក Refat Khaled អ្នកអក្សសាស្ត្រជនជាតិអេហ្ស៊ីបមួយរូប រៀបចំពិធីបង្ហាញសៀវភៅដោយចំណងងជើងថា "រយៈពេល ៥៥ ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម - អេហ្ស៊ីប" សៀវភៅនេះមានកម្រាស់ជាង ២០០ ទំព័រ ជាភាសាអារ៉ាប់និងជាភាសាអង់គ្លេស ហើយមាន ៣ ជំពូក ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីជាមួយសញ្ញាសម្គាល់ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅ។ លោក Refat Khaled បានឲ្យដឹងថា៖

“ការនិពន្ធសៀវភៅនេះ គឺសំដៅរួមចំណែក បង្កើន ចំណងមិត្តភាព ដ៏ល្អប្រសើរ រវាងអេហ្ស៊ីបនិងវៀតណាម និងបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដូចជា៖ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្ម។ យើងក៏បានដឹងថា ដំណើរទស្សកិច្ចជាន់ខ្ពស់ផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៧ និង ឆ្នាំ២០១៨ បាននាំមកនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់ៗជាច្រើនលើគ្រប់វិស័យ ហើយថែមទាំងបង្កើតឡើងបុព្វបទសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដោយផ្នែកលើគ្រឹះស្ថាននៃទំនាក់ទំនងអស់រយៈពេល ៥៥ ឆ្នាំកន្លងទៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ