សកម្មភាពរំលឹកខួបលើកទី៩០ឆ្នាំនៃទិវាសាព័ត៌មានបដិវត្តន៍វៀតណាមលើទូទាំងប្រទេសវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ សាលាបណ្ឌិតសភាសា
ព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំពិធីរំលឹក ខួបលើកទី៩០ឆ្នាំនៃទិវាសាព័ត៌មាន
បដិវត្តន៍វៀតណាម (ថ្ងៃទី២១មិថុនា)។ ថ្លែង មតិនៅទីនេះ ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអះអាងនូវតួនាទី
របស់សាព័ត៌មាននាពេលកន្លងទៅ គឺ អនុវត្តល្អមុខងារជាស្ថាប័នឃោសនារបស់បក្ស
រដ្ឋ អង្គការនយោបាយសង្គម ផង និងជាវេទិការរបស់ប្រជាជន។ លោក Nguyen
Thien Nhan បានស្នើរថានាពេល ខាងមុខ សាលាបណ្ឌិតសភាសាព័ត៌មាននិងផ្សព្វ
ផ្សាយត្រូវជម្រុញនិងលើកកំពស់ជាង ទៀតអំពីគុណភាពនិងប្រសិទ្ធិភាព ជាពិសេស
បណ្តុះបណ្តាលអ្នកកាសែត អ្នក និពន្ធ សំដៅឆ្លើយតបនឹងសំណូមពរ ភារកិច្ចបដិវត្ត
ក្នុងសម័យកាលថ្មី។ លោក មានប្រសាសន៍ថា៖
“ប្រការសំខាន់បំផុតគឺលើកកំពស់គុណភាពជួរកម្មាភិបាលសាព័ត៌មាន ក្នុង
ស្ថានភាពជាក់ស្តែង។ សាលាបណ្ឌិតសភាជាប្រភពដើមនៃសាព័ត៌មាន ហើយ
សាព័ត៌មានវៀតណាមជាប្រភពដើមរបស់បដិវត្តន៍ ដោយហេតុនេះ លោកគ្រូ
អ្នកគ្រូ គប្បីបង្កើតគម្រោងការលើកកំពស់ជួរកម្មាភិបាលសាព័ត៌មានក្នុងស្ថានភាព
បច្ចុប្បន្ន”។
|
លោក Dinh The Huynh អញ្ជើញសាកសួរសុខទុក្ខ VOV |
នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹម Dinh The Huynh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរសមាគមអ្នកកាសែតវៀត ណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម ការសែត Nhan Dan វិទ្យុសម្លេងវៀតណាមនិង
ការសែតមួយចំនួនទៀត។ អញ្ជើញទៅសាកសួរសុខទុកវិទ្យុសម្លេង វៀតណាម
លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖
“ខ្ញុំមានបំណងថា វិទ្យយសម្លេងវៀតណាម ពង្រីកបានប្រពៃណីដ៏រុងរឿង នៃរយៈ៧០ឆ្នាំកន្លងទៅ។ ជាពិសេស នាប៉ុន្មានឆ្មំាថ្មីៗនេះ ដោយមានជួរកម្មាភិ បាលដ៏មានឥទ្ធិពលនិងមធ្យោបាយទំនើប វិទ្យុសម្លេងវៀតណាម ធ្វើបានល្អ មុខងា ភារកិច្ចរបស់វិទ្យុផ្សាយសម្លេងជាតិឲ្យក្លាយទៅជាពហុសារព័ត៌មានខ្លាំង ក្លា១។”
ក៏នាព្រឹកថ្ងៃដដែល លេខាបក្សក្រុងហូជីមិញ លោក Le Thanh Hai បាន អញ្ជើញមកជូនពរវិទ្យុសម្លេងវៀតណាមក្នុងឱកាស រំលឹកខួបលើកទី៩០ឆ្នាំ
នៃទិវាសាព័ត៌មានបដិវត្តន៍វៀតណាម។ នៅក្នុងពិធីទទួល អគ្គវិទ្យុសម្លេងវៀត
ណាមលោកNguyen Dang Tien បានសង្កត់ធ្ងន់ថា ៖
“វិទ្យុសម្លេងវៀតណាមសន្យានឹងខំប្រឹងប្រែងថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លាំង
ក្លានិងចំទិសដៅ។ ខិតខំប្រឹងប្រែងដើម្បីវិទ្យុសម្លេងវៀតណាមឆ្លុះបញ្ជាំងរាល់ ព័ត៌មានរហ័សទាន់ចិត្ត ត្រឹមត្រូវ និងទាក់ទាញ សំដៅបច្ចុប្បន្នកម្មព័ត៌មាន ទាន់ពេលវេលាទៅកាន់មហាជន ដោយរក្សាបានកិត្យានុភាពរបស់អ្នកសារ ព័ត៌មានបដិវត្តន៍វៀតណាម”៕