សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៣០ ទិវាគ្រូបង្រៀន វៀតណាម

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣០ ទិវា គ្រូបង្រៀន
វៀតណាម (ថ្ងៃទី ២០ វិច្ឆិកា) ប្រធានរដ្ឋ Truong Tan Sang បានទៅសាកសួសុខ
ទុក្ខនិងជូនពរបណ្ដាកម្មាភិបាលនិងគ្រូបង្រៀននៃមហាវិទ្យាល័យពហុបច្ចេក
ទេសហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ  Truong Tan Sang បានសង្កត់
ធ្ងន់ថា៖

“ក្នុងការកំណត់ទិសនិងគោលដៅអភិវឌ្ឍន៍ យើងត្រូវកសាងមហាវិទ្យាល័យពហុ បច្ចេកទេសហាណូយក្លាយទៅជាមណ្ឌលបណ្តុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសា
ស្រ្តមានគុណខ្ពស់លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា​ក្នុងតំបន់និងលើសកលលោក
។ ជាពិសេស យើងត្រូវលើកកំពស់គុណភាពនៃការងារ អប់រំបណ្តុះបណ្ដាលលើ
គ្រប់ វិស័យនិងគុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្រ៕”

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៣០ ទិវាគ្រូបង្រៀន វៀតណាម  - ảnh 1
ប្រធានរដ្ឋ Truong Tan Sang បានទៅសាកសួសុខទុក្ខនិងជូនពរ
បណ្ដាកម្មាភិបាលនិងគ្រូបង្រៀននៃមហាវិទ្យាល័យពហុ
បច្ចេកទេសហាណូយ។ (Image: Internet)

ក្នុងឱកាសរំនេះដែរ សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ជាច្រើនត្រូវបានរៀបចំឡើង
ក្នុងទូទាំងប្រទេស។ នាថ្ងៃទី ១៩ វិច្ឆិកា នៅខេត្ត Hoa Binh (ភាគខាងជើងវៀតណាម) ថ្នាក់ដឹកនាំខេត្តបានប្រគល់គិត្តិនាមគ្រូបង្រៀន ឆ្នើមរបស់ ប្រធានរដ្ឋជូនបណ្ដាលោក
គ្រូ អ្នកគ្រូ ក្នុងខេត្ត។ នាថ្ងៃដ៏ដែល ថ្នាក់ដឹកនាំខេត្ត Ninh Thuan បានរៀបចំការសន្ទនា
រំលឹកខួបសារវរីយ៍លើកទី ៣០ ទិវាគ្រូបង្រៀនវៀតណាមនិងជូនអំណោយឲ្យសាលា
ចំនួន ២៧ ​និងបណ្ដាលោកគ្រូ អ្នកគ្រូ ឆ្នើម ក្នុងតំបន់៕ 



ប្រតិកម្មទៅវិញ

ផ្សេងៗ